កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ អង្គការម្លប់ឫស្សីបានប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២១និងលើកទិសដៅបន្ត ក្នុងឆ្នាំ២០២២ ដល់ ឆ្នាំ២០២៤ (សម្រាប់រយៈពេល៣ឆ្នាំ) នៅសណ្ឋាគារភ្នំពេញអេរ៉ា ក្នុងគោលដៅ បង្ហាញពីលទ្ធផលការអនុវត្តកម្មវិធីទាំងអស់របស់អង្គការម្លប់ឫស្សី និងជាឱកាសឲ្យអ្នកពាក់ព័ន្ធបានដឹងពីការរីកចម្រើនរបស់គម្រោង ក៏ដូចជាការផ្លាស់ប្តូររចនាសម្ព័ន្ធនៃថ្នាក់ដឹកនាំ បន្ថែមគោលនយោបាយ លក្ខន្តិកៈ របស់អង្គភាពមួយចំនួន ដើម្បីការកែលម្អស្ថាប័ន និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ ក្នុងការចូលរួមបន្តការគាំទ្រ កម្មវិធីរបស់អង្គការម្លប់ឫស្សីអោយកាន់តែមានប្រសិទ្ធភាព-គុណភាពនៃកិច្ចការងារ និងផែនការយុទ្ធសាស្រ្តនៅឆ្នាំបន្ទាប់។
Read More »សូមស្វាគមន៍ប្រិយ៍មិត្តនៃអង្គការម្លប់ឫស្សី!
អង្គការម្លប់ឫស្សីជាអង្គការគ្រឹស្តបរិស័ទ ក្នុងស្រុក និងមិនមែនរដ្ឋាភិបាល។ អង្គការម្លប់ឫស្សីយល់ឃើញថា កុមារគ្រប់រូប នឹងចំរើនវ័យ លូតលាស់ធំធាត់បានល្អ ទាំងផ្នែករូបកាយ បញ្ញា ស្មារតី និងបទពិសោធជីវិតនៅពេលដែលគាត់បានទទួលការថែទាំយ៉ាងដិតដល់នៅក្នុងក្រុមគ្រួសារផ្ទាល់របស់ខ្លួន។សហគមន៍ដើរតួនាទីសំខាន់ណាស់ ក្នុងការលើកទឹកចិត្ត គាំទ្រ និងណែនាំដល់ក្រុមគ្រួសារនិមួយៗ ដើម្បីអោយគាត់ចេះថែរក្សាសមាជិកក្នុងក្រុមគ្រួសាររបស់ខ្លួនជាពិសេសកុមារ។ អង្គការម្លប់ឫស្សីមានសុទិដ្ឋិនិយមយ៉ាងមុតមាំចំពោះភាពជាដៃគូរសហការរវាង រាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និង សហគមន៍។ យើងជឿជាក់ថា ការគាំទ្រផ្នែកគោលនយោបាយ និងកិច្ចសហប្រតិបត្តិការល្អពីសំណាក់ ស្ថាប័នរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធនានា រួមនឹងការគាំទ្រ និងជំនួយបច្ចេកទេសរបស់អង្គការក្រៅរដ្ឋាភិបាលនានា(រាប់បញ្ចូលទាំងអង្គការម្លប់ឫស្សី) និងជួយអោយសហគមន៍មានលទ្ធភាព និង សក្តានុពលគ្រប់គាន់ ដើម្បីបំពេញតួនាទីរបស់ខ្លួន។
ពត៌មានថ្មីៗ
ការផ្តល់សេវាសង្គ្រោះបន្ទាន់ដល់កុមារក្នុងគ្រួសារក្រីក្រ ដែលបាន រងផលប៉ះពាល់ពីទឹកជំនន់ក្នុងស្រុកថ្មគោល និងស្រុកបរវេល ខេត្តបាតដំបង
CWN Sector សហការ និងចូលរួម ជាមួយ ក្រសួង ស.អ.យ អាជ្ញាធរថ្នាក់ស្រុក និងអាជ្ញធមូលដ្ឋានក្នុង ស្រុកថ្មគោល ស្រុក បវេល ខេត្តបាត់ដំបងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែ វិច្ឆិការ ឆ្នាំ២០២១ ក្នុងការផ្តល់សេវាឆ្លើយតប និងគាំទ្រ នូវស្បៀងអាហារបន្ទាន់ ចំនួន១០២ កញ្ចប់ មានអង្ក ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា មី ត្រីខកំប៉ុង អំបិល ស្កសរ និងសម្ភារៈសិក្សា ១៥០ កញ្ចប់ មាន ការតាប សៀវភៅ ប៊ិច ជួយដល់កុមាររងគ្រោះ និងងាយរងគ្រោះ ក្នុងគ្រួសារក្រីក្រ ដែលបានរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយទឹកជំនន់កន្លងមក ។
Read More »កម្មវិធីទស្សនៈកិច្ចសិក្សា និងការបញ្ច្រាបចំនេះដឹងលើកិច្ចការពារកុមារ និងការបង្វែការរស់នៅទៅតាមសហគមន៍វិញ
ថ្ងៃច័ន្ទទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឃុំតានី ស្រុកអង្គជ័យ ខេត្តកំព៖ អង្គការម្លប់ឫស្សីបានរៀបចំកម្មវិធីទស្សនៈកិច្ចសិក្សាដើម្បីចែករំលែកបទពិសោធន៍ស្ដីពី ការបង្វែពីការថែទាំជំនួសនៅក្នុងមណ្ឌល ទៅជាការថែទាំជំនួសក្នុងសហគមន៍វិញ ដោយមានការចូលរួមពី តំណាងក្រសួងសង្គមកិច្ច មន្ទីរសង្គមកិច្ចខេត្ត អាជ្ញាធរឃុំស្រុក មណ្ឌលដៃគូររបស់អង្គការម្លប់ឫស្សី ក្រុមស្មគ្រចិត្តក្នុងសហគមន៍ និងក្រុមយុវជនដែលចាកចេញពីមណ្ឌលថែទាំ។ តាមរយៈទស្សនៈកិច្ចសិក្សានេះ អ្នកចូលរួមទាំងអស់មានឱកាសចុះសួរសុខទុក្ខក្រុមគ្រួសារកុមារដែលបានធ្វើសមាហរណកម្មដោយផ្ទាល់ ព្រមទាំងទទួលបានបទពិសោធន៍ស្ដីពីការធ្វើសមាហរណ៍កម្មកុមារ និងសេវាគាំទ្រកុមារនៅក្នុងសហគមន៍ប្រកបដោយប្រសិទ្ធភាព។ បន្ទាប់ពីទស្សនៈកិច្ចសិក្សាមក ថ្ងៃអង្គារទី១៦ខែវិច្ឆិការ ២០២១ អង្គការម្លប់ឫស្សីបានរៀបចំកម្មវិធី ប្រជុំដើម្បី បញ្ជ្រាបការអនុវត្តន៍ប្រព័ន្ធកិច្ចការការពារកុមារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងការថែទាំជំនួសចំពោះកុមារក្នុងសហគមន៍ នៅ ក្រុងកំពត។ សិក្ខាកាមទាំងអស់មានឱកាសទទួលបាននូវចំណេះដឹងថ្មីលើកិច្ចការពាកុមារ និងការថែទាំកុមារក្នុងសហគមន៍ ពីតំណាងក្រសួងសង្គមកិច្ច។
Read More »សូមថ្លែងអំណរគុណដ៍ជ្រៀលជ្រៅដោយស្មោះសចំពោះ បងស្រី Sharron Catton និង បងស្រី Gillian Bird
ក្នុងនាមបុគ្គលិកម្លប់ឫស្សីទាំងអស់សូមថ្លែងអំណរគុណដ៍ជ្រៀលជ្រៅដោយស្មោះសចំពោះ បងស្រី Sharron Catton និង បងស្រី Gillian Bird អ្នកទាំងពីរគឺជាផ្នែកកណ្តាលនៃក្រុមការងាររបស់យើង នៅក្នុងអង្គការម្លប់ឫស្សី ដែលជាដៃគូសហការដ៍ល្អជាអ្នកគាំទ្រ ជាអ្នកណែនាំ និង ជាទីប្រក្សាដែលមានជំនាញចំណេះដឹង រួមទាំងបទពិសោធន៍កដោយយកចិត្តទុកដាក់និងផ្តល់សេចក្តីស្រលាញ់ ។ អង្គការម្លប់ឫស្សីមិនអាចរៀបរាប់អស់នូវពាក្យអរគុណគ្រប់យ៉ាងដល់អ្នកទាំងពីរអស់នោះទេ សម្រាប់សេចក្តីស្រឡាញ់ការគាំទ្រដោយគ្មានលក្ខខណ្ឌនិងជាពិសេសមិនត្រឹមតែជាទីប្រឹក្សារបស់យើងប៉ុណ្ណោះទេ ថែមទាំងអ្នកទាំងពីរដូចជាម្តាយចំពោះយើងទាំងអស់គ្នាដែរ ។ យើងមានកាតព្វកិច្ចយ៉ាងជ្រាលជ្រៅហើយយើងសូមកោតសរសើរចំពោះវត្តមានរបស់អ្នកដោយមិនគិតពីពេលវេលា សូមអរគុណចំពោះអ្វីៗគ្រប់យ៉ាងដែលអ្នកបានរួមចំណែកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លើសពីនេះទៅទៀតអ្នកទាំងពីរបានរួមចំណែកនាំមកនូវផលវិជ្ជមានគួរឱ្យភ្ញាក់ផ្អើលនៅក្នុងជីវិតរបស់កុមារកំព្រានិងកុមារងាយរងគ្រោះជាច្រើននិងគ្រួសាររបស់ពួកគេ។ អង្គការម្លប់ឫស្សីទន្ទឹងរង់ចាំធ្វើការរួមគ្នាជាមួយអ្នកទាំងពីរប្រសិនបើ MRO មានឱកាសច្រើនជាងនេះនាពេលអនាគតសូមចូលរួមផ្តល់កម្លាំងដល់ពួកយើងដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់និងសរសើរព្រះនាមរបស់ទ្រង់តាមរយៈការផ្លាស់ប្តូរជីវិតរបស់កុមារកំព្រានិងកុមារងាយរងគ្រោះនៅកម្ពុជា។ យើងមិនភ្លេចនូវពេលវេលារបស់អ្នកទាំងពីរបានចូលរួមចំណែកជាមួយយើងឡើយ ៕
Read More »គម្រោងគាំទ្រយុវជន-កម្មវិធីគាំទ្របណ្តាញយុវជនចាកចេញ
កិច្ចប្រជុំគណៈកម្មការបណ្តាញយុវជនដែលចាកចេញពីមណ្ឌល ដែលមានឈ្មោះថា គណៈកម្មការស្នូល គាំទ្រការអភិវឌ្ឍយុវជន (Youth Support Development) ហៅកាត់ថា គ.យ.អ. ដោយធ្វើឡើងក្នុងគោលបំណងរៀបចំផែនការក្នុងការចែករំលែកចំណេះដឹង និងបទពិសោធទៅដល់ យុវជនក្នុងមណ្ឌលថែទាំ ដែលត្រៀមខ្លួនសមាហរណកម្មទៅរស់នៅក្នុងសហគមន៍។ នៅថ្ងៃទី៧ មិថុនា ឆ្នាំ២០២១ សមាជិកគណៈកម្មការស្នូលបណ្តាញយុវជនដែលចាកចេញខេត្តបាត់ដំបង បានប្រជុំពិភាក្សា និងចែកចាយចំណេះដឹងជាការហាត់សមមុនពេលចែករំលែកទៅដល់យុវជនក្នុងមណ្ឌលថែទាំ ក្រោមប្រធានបទ៖ “រៀបចំផែនការជីវិតដោយដៃរបស់អ្នក” ក្រោមការសម្របសម្រួលរបស់ យុវតី សាធា សុខា ដែលជា ប្រធានគណៈកម្មការស្នូល បណ្តាញយុវជនដែលចាកចេញ។ នៅក្នុងថ្ងៃនេះដែរ យុវជន ហុង ប៊ុនលី ដែលជាសមាជិកគណៈកម្មការស្នូល បណ្តាញយុវជនដែលចាកចេញ បានធ្វើបទបង្ហាញពី វិធីសាស្រ្តចែករំលែកចំណេះដឹងទៅកាន់យុវជន ក្នុងមណ្ឌលថែទាំ និងក្នុងសហគមន៍តាមរយៈ ការបង្កើត ហ្វេសប៊ុកផេក និងតាមប្រព័ន្ធវេបសាយ។ កម្មវិធីបណ្តាញយុវជនចាកចេញជួយដល់យុវជនក្នុងមណ្ឌល (Careleaver Help YAO) សកម្មភាពគណៈកម្មការបណ្តាញយុវជនដែលចាកចេញពីមណ្ឌល (គ.យ.អ) បានសហការជាមួយ កម្មវិធីគាំទ្រយុវជនក្នុងមណ្ឌល បានបង្កើតនូវកិច្ចប្រជុំមួយសម្រាប់ប្រធានក្លឹបយុវជនក្នុងមណ្ឌល កុមារកំព្រាបាត់ដំបង១ នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ដោយមានអ្នកចូលរួមចំនួន ១៤នាក់ ដែលមានស្រីចំនួន …
Read More »