CHHUN Vandeth

កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងកែសម្រួលឡើងវិញនៃគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ ឆ្នាំ២០០៦

ថ្ងៃអង្គារ ១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ អង្គការម្លប់ឫស្សី បានចូលរួមផ្តល់ធាតុចូលក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងកែសម្រួលឡើងវិញនៃ គោលនយោបាយស្ដីពីការថែទាំជំនួសចំពោះកុមារ ឆ្នាំ២០០៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច និងមានសមាសភាពចូលរួម៖ តំណាងក្រសួងស.អ.យ ក្រសួងមហាផ្ទៃ ក្រសួងធម្មការ និងសាសនា ក្រសួងកិច្ចការនារី ក្រសួងកាងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា អង្គការដៃគូជាតិ អន្តរជាតិ លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងមន្រ្ដី នៃនាយកដ្ឋានកិច្ចការពារកុមារសរុប ៣៧នាក់ (ស្រី១២នាក់)ដែលគាំទ្រដោយអង្គការយូនីសេហ្វ។ កិច្ចប្រជុំនេះមានគោលបំណង៖ ១.ពិគ្រោះយោលប់ជាមួយអ្នកពាក់ព័ន្ធ លើខ្លឹមសារនៃសេចក្ដីព្រាងកែសម្រួលឡើងវិញនូវគោលនយោបាយស្ដីពីការថែទាំជំនួសចំពោះកុមារឆ្នាំ២០០៦។ ២.ធានាថា ខ្លឹមសារគោលនយោបាយស្ដីពីការថែទាំជំនួសចំពោះកុមារឆ្នាំ២០០៦ ដែលត្រូវបានកែសម្រួលនេះស្របតាមបរិបទជាតិ និងអន្ដរជាតិ រួមទាំងគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិ ស្ដីពីការថែទាំជំនួសចំពោះកុមារឆ្នាំ២០០៩និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល ប្រទេសកម្ពុជាផងដែរ។

Read More »

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៣ គឺជាថ្ងៃដ៏សំខាន់មួយសម្រាប់អង្គការម្លប់ឫស្សី ដែលទទួលបានកិត្តិយស និងការទទួលស្គាល់ពី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈវិញ្ញាបនបត្រចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ដែលត្រូវបានចេញជាផ្លូវការនៅថ្ងៃនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម តូច ចាន់នី អគ្គនាយកសេវាសង្គម របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ កិច្ចព្រមព្រៀងមានរយៈពេលបីឆ្នាំ ដែលចាប់ផ្តើមពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ នឹងអនុញ្ញាតឱ្យយើងបន្តកិច្ចសហការ និងធ្វើការជាមួយអាជ្ញាធរជាតិ និងថ្នាក់ក្រោមជាតិសំខាន់ៗ ដើម្បីអនុវត្តកិច្ចការងារ ក្នុងការចែករំលែកចំណេះដឹង ជំនាញ និងការអនុវត្តល្អបំផុតរបស់យើងសម្រាប់កិច្ចការពារកុមារ លើកកម្ពស់ ការអនុវត្តគោលនយោបាយការថែទាំជំនួស និងការធ្វើសមាហរណកម្មត្រឹមត្រូវ ការលើកកម្ពស់ការថែទាំតាមគ្រួសារនិងសហគមន៏ ជំរុញភាពជាឪពុកម្តាយគំរូដោយកាត់បន្ថយ និងលុបបំបាត់គ្រប់ទំរង់នៃអំពើរហឹង្សាលើកុមារ ការធ្វើ សមាហរណកម្មត្រឹមត្រូវ ការពង្រឹងសហគមន៍ និងគ្រួសារសំរាប់ឧត្តមប្រយោជន៏កុមារ និងការជំរុញការអនុវត្តគោលនយោបាយអតិប្បរមាសំរាប់អង្គការនិងមណ្ឌលថែទាំកុមារ។

Read More »

ទិវានារីអន្តរជាតិ នៅស្រុកមោងឬស្សី

អង្គការម្លប់ឫស្សីបានចូលរូមទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០២៣ ខួបទី ១១២ ក្រោមប្រធានបទ «ស្រ្តីរូមការ រក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគ្គសម័យ ឌីជីថល» រៀបចំដោយ រដ្ឋបាល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្រោមអធិបតេយ្យភាព លោក ពេជ្រ ម៉ាឡៃ ប្រធានក្រុមប្រឹក្សាស្រុក និង លោក ទេព ហន អភិបាលស្រុក ក្នុងគោលបំណងផ្សព្វផ្សាយអប់រំដែលស្រ្តី និងកុមារ អោយយល់ដឹងពីសារសំខាន់អំពីសិទ្ធស្រ្តី និងកុមារ បញ្ឈប់អំពើរហិង្សា និងភាពស្មើរគ្នា។

Read More »

សិក្ខាសាលា ស្តីពី កាតព្វកិច្ចសារពើពន្ធ និងប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធ

ដោយមានការស្នើសុំពីបណ្ដាញអង្គការដៃគូលើចំណេះដឹងនៃកាតព្វកិច្ចសារពើពន្ធ អង្គការម្លប់ឫស្សី បានរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី កាតព្វកិច្ចសារពើពន្ធ និងប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ (ToL E-Filing) សមាគម និងអង្គការដៃគូ ចំនួន៤០ ស្ថាប័ន នៅថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងភោជនីយដ្ឋាន ទន្លេបាសាក់២ រាជធានីភ្នំពេញ ក្នុងគោលបំណង៖ បង្កើនការយល់ដឹងដល់បណ្ដាញអង្គការដៃគូ ក្នុងការដាក់ប្រកាសពន្ធលើប្រាក់ចំណូល ការគ្រប់គ្រងប្រព័ន្ធប្រកាសពន្ធ ការបំពេញកាតព្វកិច្ចសារពើពន្ធ និងសិទ្ធិឱ្យបានត្រឹមត្រូវ ព្រមទាំងបន្ថែមការយល់ដឹងអំពីនីតិវិធីនៃការអនុវត្ត និងការលើកលែងពន្ធសម្រាប់ស្ថាប័នដែលមិនរកប្រាក់ចំនេញ។ ក្រោមអធិបតីភាព លោក ប៉ូ ពិសិដ្ឋ អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម នៃអគ្គនាយដ្ឋានពន្ធដារ។

Read More »

ការផ្តល់កញ្ចប់អន្តរាគមន៍ដល់កុមារ រងគ្រោះ និងក្រុមគ្រួសារ

កុមារចំនួន៤នាក់ (ស្រី២) រងផលប៉ះពាល់បញ្ហា កង្វះស្បៀង បន្ទាប់ពីភ្លើងឆេះផ្ទះ ដែលប្រឈមក្នុងស្ថានភាពហានិភ័យនឹងត្រូវការអន្តរាគមន៍ជាបន្ទាន់។ កម្មវិធីការទប់ស្កាត់កុមារបែកចេញពីគ្រួសារ និង ពង្រឹងគ្រួសារ របស់អង្គការម្លប់ឫស្សី បានសហការជាមួយ លោកស្រីប្រធាន គ.ក.ស.ក ស្រុកបវេល រួមជាមួយ អាជ្ញាធរ ភូមិ ឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើការចុះប៉ាន់ប្រមាណ និងផ្តល់កញ្ចប់អន្តរាគមន៍ដល់កុមារ រងគ្រោះ និងក្រុមគ្រួសារ នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣។

Read More »

កិច្ចប្រជុំពិភាក្សាជាមួយ អង្គការយុវសន្តិភាព និងយុវជន

តម្រូវការរបស់ កុមារ និងយុវជន នៅតែមាន ជាពិសេសបំនិនជីវិត និង ការពង្រឹងលើផ្នែកចំនេះជំនាញនិងបទពិសោធន៍  ខេត្តបាត់ដំបង៖ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ អង្គការម្លប់ឫស្សីបានធ្វើការ កសាងទំនាក់ទំនង និងកិច្ចសហការជាមួយ អង្គការយុវសន្តិភាព ក្នុងការរៀបចំ វគ្គបណ្តុះបណ្តាល និង បណ្តាញយុវជនដែលចង់មានការផ្លាស់ប្តូររីកចម្រើន, កសាងសមត្ថភាព, អភិវឌ្ឍន៍ជំនាញ នឹងកិច្ចការស្ម័គ្រចិត្តជួយដល់សហគមន៍ ។ បន្ទាប់ពីកិច្ចប្រជុំជាមួយអង្គការដៃគូរ  អង្គការម្លប់ឫស្សីបានរៀបចំ កិច្ចប្រជុំចំនួនពីរដងក្នុងខែមករា ជាមួយបណ្តាញយុវជន ដើម្បីរៀបចំផែនការក្នុងឆ្នាំ ២០២៣ ព្រមទាំង ប៉ាន់ប្រមាណអំពី តម្រូវការ របស់កុមារ និងយុវជនដែលបានចាកចេញពីមណ្ឌលថែទាំជំនួស។

Read More »

ការចុះសួរសុខទុក្ខ គ្រួសារ របស់កុមារ

បុគ្គលិកអង្គការម្លប់ឫស្សី បាន សហការជាមួយ លោកស្រី ប្រធាន គ.ក.ស.ក ស្រុកបវេល ចុះសួរសុខទុក្ខ គ្រួសារ របស់កុមារ នៅភូមិ ល្វា នៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៣។  ក្រោយពីការពង្រឹង ក្រុមគ្រួសារ និង មានជីវភាពប្រសើរ បន្ទាប់ពីទទួលបានការគាំទ្រសេវាកម្មរបស់អង្គការម្លប់ឫស្សី នៅខេត្តបាត់ដំបង ។

Read More »

កិច្ចប្រជុំរៀបចំផែនការសមាហរណកម្ម អំពីបច្ចុប្បន្នភាព និងការគាំទ្រ បច្ចេកទេស សមាហរណកម្ម ក្នុងឆ្នាំ២០២៣

ថ្ងៃទី ២៥ មករា ២០២៣ អង្គការម្លប់ឫស្សី រៀបចំកិច្ចប្រជុំរៀបចំផែនការសមាហរណកម្ម អំពីបច្ចុប្បន្នភាព និងការគាំទ្រ បច្ចេកទេស សមាហរណកម្ម ក្នុងឆ្នាំ២០២៣ ដើម្បីបន្តកិច្ចសហការ ក្នុងការគាំទ្រសេវា របស់អង្គការម្លប់ឫស្សី ដល់ អង្គការ និងមណ្ឌលដៃគូរ នៅខេត្តបាត់ដំបង។ អ្នកចូលរួមចំនួន ១០ នាក់ ស្រី ៥នាក់។

Read More »

កិច្ចប្រជុំសហការរបស់អង្គការបណ្តាញដៃគូ និងការរៀបចំផែនការឆ្នាំ២០២៣

នៅថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២៣ អង្គការម្លប់ឫស្សីបានរៀបចំកិច្ចប្រជុំបណ្ដាញអង្គការដៃគូ ស្ដីពី “កិច្ចប្រជុំសហការរបស់អង្គការបណ្តាញដៃគូ និងការរៀបចំផែនការឆ្នាំ២០២៣” នៅទីតាំង ភោជនីយដ្ឋាន កាហ្វេខាល់ឆឺរ រាជធានីភ្នំពេញ ដោយមានបណ្ដាញអង្គការដៃគូចំនួន១៥ ស្ថាប័នបានចូលរួម។ កិច្ចប្រជុំនេះទទួលបាននូវលទ្ធផលតាមការរំពឹងទុកដោយបាន កំណត់គោលបំណងរួមគ្នាលើបណ្ដាញក្រុមស្នូលនៃស្ថាប័នថែទាំជំនួស ដោយមាន ផែនការសកម្មភាពប្រជុំឆ្នាំ២០២៣ កំណត់ច្បាស់លើសមាជិកក្នុងការផ្លាស់ប្ដូរវេនលើការសម្របសម្រួលកម្មវិធីប្រជុំប្រចាំខែ ព្រមទាំងបានចែករំលែកនូវបញ្ហាក្នុងការអនុវត្តកម្មវិធីថែទាំជំនួស និងមានការចូលរួមចែករំលែក ដើម្បីរកដំណោះស្រាយរួមក្នុងអង្គប្រជុំ។

Read More »

ការចែករំលែកពីផែនការសកម្មភាពរបស់ក្រុមយុវជនសម្រាប់ឆ្នាំ២០២៣

យុវជនចាកចេញពីមណ្ឌល (Careleaver) ៣នាក់ ដែលជាសមាជិកភាពនៃ “ក្រុមនាងបៃតង” បានធ្វើបទបង្ហាញ និងចែករំលែកពី ផែនការសកម្មភាពរបស់ក្រុមពួកគាត់សម្រាប់ឆ្នាំ២០២៣ ដល់បុគ្គលិកអង្គការម្លប់ឫស្សី និងអង្គការអ្នកម្ដាយជួយដល់ជនក្រីក្រនៅកម្ពុជា នៅថ្ងៃអង្គារ ២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានអ្នកចូលរួម ១៤នាក់ នៅការិយាល័យអង្គការម្លប់ឫស្សី រាជធានីភ្នំពេញ ដោយផ្ដោតលើបរិស្ថានល្អផ្សារភ្ជាប់នឹងកីឡាដើម្បីសុខភាព ជាមួយនឹងគោលបំណង ការគ្រប់គ្រងសំរាម កាត់បន្ថយសម្រាមផ្លាស់ស្ទិច និងការបង្កើតទម្លាប់បរិស្ថានស្អាត មុនពេល អំឡុងពេល និងក្រោយពេលលេងកីឡារួច។ ក្រុមនាងបៃតង គឺជាក្រុមដែលមានសមាជិក៧នាក់ បង្កើតឡើងដោយយុវជនចាកចេញពីមណ្ឌល ធ្វើការស្មគ្រចិត្តផ្ដួចផ្ដើមគំនិតរបស់ខ្លួនជាក្រុមក្នុងឆន្ទៈស្រលាញ់បរិស្ថាន ដើម្បីផ្សព្វផ្សាយទៅកាន់កុមារ និងយុវជនអោយមានការចូលរួមក្នុងការកាត់បន្ថយសម្រាម។ ក្រុមនាងបៃតង បានបញ្ជៀបការយល់ដឹងអំពីបញ្ហាសម្រាមតាមរយៈ Soccer Club។ កុមារ និងយុវជន សហកគមន៍ចំនួន ១០ក្រុម ដែលមានចំនួន៤០នាក់បាន ទទួលបាននូវការណែនាំ មិនអោយប្រើប្រាប់ដបទឹកប្លាស្ទិកមក តារាងបាល តែពួកគេអនុញ្ញាតិអោយយកដបទឹកដែលអាចដាក់ទឹកបានទៀត  មុនពេលចាប់ផ្តើមលេង បាល។ សមាជិក នាងបៃតងបានប្រើប្រាស់នូវ បដារផ្សព្វផ្សាយ និងវីដេអូឃ្លីប ដើម្បីលើកកម្ពស់ការថែរក្សាបរិស្ថាន ដែលរៀបរាប់អំពីអ្វីជាបរិស្ថាន …

Read More »