ថ្ងៃអង្គារ ១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ អង្គការម្លប់ឫស្សី បានចូលរួមផ្តល់ធាតុចូលក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងកែសម្រួលឡើងវិញនៃ គោលនយោបាយស្ដីពីការថែទាំជំនួសចំពោះកុមារ ឆ្នាំ២០០៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច និងមានសមាសភាពចូលរួម៖ តំណាងក្រសួងស.អ.យ ក្រសួងមហាផ្ទៃ ក្រសួងធម្មការ និងសាសនា ក្រសួងកិច្ចការនារី ក្រសួងកាងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា អង្គការដៃគូជាតិ អន្តរជាតិ លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងមន្រ្ដី នៃនាយកដ្ឋានកិច្ចការពារកុមារសរុប ៣៧នាក់ (ស្រី១២នាក់)ដែលគាំទ្រដោយអង្គការយូនីសេហ្វ។ កិច្ចប្រជុំនេះមានគោលបំណង៖ ១.ពិគ្រោះយោលប់ជាមួយអ្នកពាក់ព័ន្ធ លើខ្លឹមសារនៃសេចក្ដីព្រាងកែសម្រួលឡើងវិញនូវគោលនយោបាយស្ដីពីការថែទាំជំនួសចំពោះកុមារឆ្នាំ២០០៦។ ២.ធានាថា ខ្លឹមសារគោលនយោបាយស្ដីពីការថែទាំជំនួសចំពោះកុមារឆ្នាំ២០០៦ ដែលត្រូវបានកែសម្រួលនេះស្របតាមបរិបទជាតិ និងអន្ដរជាតិ រួមទាំងគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិ ស្ដីពីការថែទាំជំនួសចំពោះកុមារឆ្នាំ២០០៩និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល ប្រទេសកម្ពុជាផងដែរ។
Read More »Events
គម្រោងគាំទ្រយុវជន-កម្មវិធីគាំទ្របណ្តាញយុវជនចាកចេញ
កិច្ចប្រជុំគណៈកម្មការបណ្តាញយុវជនដែលចាកចេញពីមណ្ឌល ដែលមានឈ្មោះថា គណៈកម្មការស្នូល គាំទ្រការអភិវឌ្ឍយុវជន (Youth Support Development) ហៅកាត់ថា គ.យ.អ. ដោយធ្វើឡើងក្នុងគោលបំណងរៀបចំផែនការក្នុងការចែករំលែកចំណេះដឹង និងបទពិសោធទៅដល់ យុវជនក្នុងមណ្ឌលថែទាំ ដែលត្រៀមខ្លួនសមាហរណកម្មទៅរស់នៅក្នុងសហគមន៍។ នៅថ្ងៃទី៧ មិថុនា ឆ្នាំ២០២១ សមាជិកគណៈកម្មការស្នូលបណ្តាញយុវជនដែលចាកចេញខេត្តបាត់ដំបង បានប្រជុំពិភាក្សា និងចែកចាយចំណេះដឹងជាការហាត់សមមុនពេលចែករំលែកទៅដល់យុវជនក្នុងមណ្ឌលថែទាំ ក្រោមប្រធានបទ៖ “រៀបចំផែនការជីវិតដោយដៃរបស់អ្នក” ក្រោមការសម្របសម្រួលរបស់ យុវតី សាធា សុខា ដែលជា ប្រធានគណៈកម្មការស្នូល បណ្តាញយុវជនដែលចាកចេញ។ នៅក្នុងថ្ងៃនេះដែរ យុវជន ហុង ប៊ុនលី ដែលជាសមាជិកគណៈកម្មការស្នូល បណ្តាញយុវជនដែលចាកចេញ បានធ្វើបទបង្ហាញពី វិធីសាស្រ្តចែករំលែកចំណេះដឹងទៅកាន់យុវជន ក្នុងមណ្ឌលថែទាំ និងក្នុងសហគមន៍តាមរយៈ ការបង្កើត ហ្វេសប៊ុកផេក និងតាមប្រព័ន្ធវេបសាយ។ កម្មវិធីបណ្តាញយុវជនចាកចេញជួយដល់យុវជនក្នុងមណ្ឌល (Careleaver Help YAO) សកម្មភាពគណៈកម្មការបណ្តាញយុវជនដែលចាកចេញពីមណ្ឌល (គ.យ.អ) បានសហការជាមួយ កម្មវិធីគាំទ្រយុវជនក្នុងមណ្ឌល បានបង្កើតនូវកិច្ចប្រជុំមួយសម្រាប់ប្រធានក្លឹបយុវជនក្នុងមណ្ឌល កុមារកំព្រាបាត់ដំបង១ នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ដោយមានអ្នកចូលរួមចំនួន ១៤នាក់ ដែលមានស្រីចំនួន …
Read More »អន្តរាគមន៍ទប់ស្កាត់ និងដោះស្រាយកុមាររងគ្រោះ និងងាយរងគ្រោះ
នៅថ្ងៃទី២៣ ដល់ថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២១ គម្រោងបណ្តាញសុខុមាលភាពកុមារ (CWN Sector) របស់អង្គការម្លប់ឫស្សី និងមន្ទីរស.អ.យ ខេត្តសៀមរាបបានធ្វើការសហការណ៍ ចុះអន្តរាគមន៍ករណីកុមាររងគ្រោះ និងងាយរងគ្រោះ ពីការទទួលរងនូវអំពើហិង្សា ការកេងប្រវ័ញ្ចរំលោភបំពានផ្លូវភេទ និងទំនាស់នឹងច្បាប់ ព្រមទាំងកំពុងជួបការលំបាកខ្វះខាតស្បៀងអាហារក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ១៩ បានចំនួន ១០គ្រួសារ នៅក្នុងក្រុងសៀមរាបចំនួន ៣គ្រួសារ ស្រុកពួកចំនួន ៣គ្រួសារ ស្រុកប្រាសាទបាគង ២គ្រួសារ និងស្រុកអង្គរធំ ២គ្រួសារ ក្នុងនោះមានកុមារ ៤០នាក់ ស្រី១៧នាក់។ បានជួយគាំទ្រស្បៀងអាហារដល់គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករចំនួន ៥០គីឡូក្រាម មីម៉ាម៉ាចំនូន ១កេស ទឹកត្រីចំនួន ១យួរ ទឹកស៊ីអ៊ីវចំនួន ១យួរ ត្រីខចំនួន ១យួរ ប្រេងឆា ១ដប សាប៊ូដុសខ្លួនចំនួន ៦ដុំ អំបិលចំនួន ១គីឡូក្រាម ស្ករសចំនួន ១គីឡូក្រាម ដើម្បីរក្សាពួកគេបន្តរស់នៅជាមួយគ្រួសារសាច់ញាតិរបស់គេ។
Read More »ការប្រជុំរៀបចំផែនការប្រចាំឆ្នាំរបស់ក្រុមគាំទ្រសហគមន៍
គម្រោងគាំទ្រសហគមន៍ (CSS) បាននឹងកំពុងបន្តកិច្ចសហប្រតិបតិ្តការជាមួយក្រុមស្មគ្រចិត្ត និងអាជ្ញាធរនៅតាមបណ្តាគោលដៅទាំងបួនខេត្តរាជធានី មានដូចជា៖ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តសៀមរាប និងរាជធានីភ្នំពេញ ក្នុងការអន្តរាគមន៍ និងស្តានូវស្ថានភាពកុមារក្រីក្រក្នុងមូលដ្ឋានអោយបានប្រសើរឡើង ដែលកិច្ចការងារទាំងនោះប្រព្រឹត្តិទៅតាមការរៀបចំផែនការប្រចាំឆ្នាំដែលបានបង្កើតឡើងជាមួយគ្នា។ ជាក់ស្តែង កាលពីថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ គម្រោងគាំទ្រសហគមន៍ បានធ្វើការសហការជាមួយអាជ្ញាធរក្នុងតំបន់ និងក្រុមគាំទ្រសហគមន៍ នៅក្នុងភូមិឫស្សី២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដើម្បីរៀបចំផែនការសកម្មភាពចុះជួយអន្តរាគមន៍ចំពោះជនងាយរងគ្រោះ និងរងគ្រោះ ជាពិសេសកុមារ នៅក្នុងឆ្នាំ២០២១។ សកម្មភាពនោះដែរ មានការចូលរួមពីសំណាក់អ្នកស្រី ស៊ត វឌ្ឍនា ជាគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំមោង ដែលជាតំណាងលោកមេឃុំក្នុងការចូលរួម ព្រមទាំងក្រុមគាំទ្រសហគមន៍ និងជនគំរូ ដែលមានការប្រព្រឹត្តិទៅចំនួនមួយព្រឹកនៅថ្ងៃដដែល។ ការពិភាក្សា ត្រូវបានបញ្ចប់ដោយបន្សល់ទុកនូវលទ្ធផលគួរជាទីមោទនៈ ចំពោះការមើលឃើញនូវបញ្ហាប្រឈមដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ពួកគាត់ផ្ទាល់ ក៏ដូចជាផែនការក្នុងការបន្តកិច្ចអន្តរាគមន៍ជាមួយអ្នកពាក់ព័ន្ធ ដើម្បីសហគមន៍មាននិរន្តរភាព៕
Read More »(English) What is your definition of life?
Sorry, this entry is not available yet
Read More »
M'lup Russey Organization (English) child protection services none profit organization