ថ្ងៃច័ន្ទទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឃុំតានី ស្រុកអង្គជ័យ ខេត្តកំព៖ អង្គការម្លប់ឫស្សីបានរៀបចំកម្មវិធីទស្សនៈកិច្ចសិក្សាដើម្បីចែករំលែកបទពិសោធន៍ស្ដីពី ការបង្វែពីការថែទាំជំនួសនៅក្នុងមណ្ឌល ទៅជាការថែទាំជំនួសក្នុងសហគមន៍វិញ ដោយមានការចូលរួមពី តំណាងក្រសួងសង្គមកិច្ច មន្ទីរសង្គមកិច្ចខេត្ត អាជ្ញាធរឃុំស្រុក មណ្ឌលដៃគូររបស់អង្គការម្លប់ឫស្សី ក្រុមស្មគ្រចិត្តក្នុងសហគមន៍ និងក្រុមយុវជនដែលចាកចេញពីមណ្ឌលថែទាំ។ តាមរយៈទស្សនៈកិច្ចសិក្សានេះ អ្នកចូលរួមទាំងអស់មានឱកាសចុះសួរសុខទុក្ខក្រុមគ្រួសារកុមារដែលបានធ្វើសមាហរណកម្មដោយផ្ទាល់ ព្រមទាំងទទួលបានបទពិសោធន៍ស្ដីពីការធ្វើសមាហរណ៍កម្មកុមារ និងសេវាគាំទ្រកុមារនៅក្នុងសហគមន៍ប្រកបដោយប្រសិទ្ធភាព។
បន្ទាប់ពីទស្សនៈកិច្ចសិក្សាមក ថ្ងៃអង្គារទី១៦ខែវិច្ឆិការ ២០២១ អង្គការម្លប់ឫស្សីបានរៀបចំកម្មវិធី ប្រជុំដើម្បី បញ្ជ្រាបការអនុវត្តន៍ប្រព័ន្ធកិច្ចការការពារកុមារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងការថែទាំជំនួសចំពោះកុមារក្នុងសហគមន៍ នៅ ក្រុងកំពត។ សិក្ខាកាមទាំងអស់មានឱកាសទទួលបាននូវចំណេះដឹងថ្មីលើកិច្ចការពាកុមារ និងការថែទាំកុមារក្នុងសហគមន៍ ពីតំណាងក្រសួងសង្គមកិច្ច។