គុណតំលៃរបស់ពួកយើង

រូបភាពនេះបង្ហាញអំពី៖

រូបភាពនេះ បង្ហាញអំពី គុណតំលៃនៃអង្គការម្លប់ឫស្សីដែលគូរដោយសមាជិកក្រុម ICC-Project SKY ក្នុងអំឡុងពេលរៀបចំផែនការយុទ្ធសាស្រ្ត
រូបភាពនេះ បង្ហាញអំពី គុណតំលៃនៃអង្គការម្លប់ឫស្សីដែលគូរដោយសមាជិកក្រុម ICC-Project SKY ក្នុងអំឡុងពេលរៀបចំផែនការយុទ្ធសាស្រ្ត

គុណតម្លៃផ្ដល់ដល់មនុស្សគ្រប់រូប៖

  • យើងលើកកម្ពស់វិធីសាស្រ្តនៃការចូលរួមរបស់សហគមន៍ ដល់គ្រប់សមាជិកទាំងអស់ក្នុងសង្គមដោយមិនមានការរើសអើង ។
  • យើងគោរព សិទ្ធិមនុស្ស និងធ្វើតាមស្តង់ដានៃកិច្ចការពារកុមារ និងរាប់បញ្ចូលទាំងសមាសភាពយេនឌ័រផងដែរ។

មានការទទួលខុសត្រូវ

  • យើងប្តេជ្ញាចិត្តលើការអនុវត្តប្រកបដោយគុណភាពខ្ពស់ ដើម្បីសម្រេចបាននូវលទ្ធផលដែលបានព្រមព្រៀងគ្នាប្រកបដោយប្រសិទ្ធភាព និងមិនប៉ះពាល់ដល់បរិស្ថាន។
  • ក្នុងបរិបទការងារសហគមន៍ យើងប្រាកដថា សុខសុវត្ថិភាព គុណភាព ការអភិវឌ្ឍន៍ និងសុខុមាលភាពរបស់មនុស្សគ្រប់គ្នា គឺជាការចែករំលែកក្នុងការទទួលខុសត្រូវរួមរបស់យើង។

កិច្ចសហប្រតិបត្តិការណ៍៖

  • យើងលើកកម្ពស់វិធីសាស្រ្ត ធ្វើជាមួយដៃគូ មិនមែនដើម្បី ឬសម្រាប់ អ្នកណាម្នាក់ (Do with, not to or for) និងសហការយ៉ាងជិតស្និតជាមួយក្រុមគោលដៅ និងគាំទ្រដល់ដៃគូនានា។
  • ក្នុងការងារសហគមន៍ យើងធ្វើការរួមគ្នាដើម្បីគាំទ្រសេវាគ្រប់ជ្រុងជ្រោយ សម្រាប់ការផ្លាស់ប្ដូរជីវិតរស់នៅរបស់ពួកគេ តាមរយៈធ្វើការងារជាក្រុម។

សុចរិតភាព​

  • នៅក្នុងបរិបទការងារ យើងជឿជាក់លើពាក្យសម្ដី និងមានតម្លាភាព ក្នុងការអនុវត្តន៍រាល់សកម្មភាពរបស់ខ្លួន។
  • យើងធ្វើការប្តេជ្ញាចិត្ត អនុវត្ត និងគោរពតាមគោលនយោបាយ  បទប្បញ្ញត្តិនានា និងក្រមសីលធម៌របស់អង្គការម្លប់ឫស្សី ។