“បរិស្ថានស្អាត ត្រូវផ្តើមចេញពីយើងគ្រប់គ្នា” គឺជាប្រធានបទដែលម្លប់ឫស្សីប្រើសំរាប់ប្រារព្ធទិវាបរិស្ថានជាតិ នៅការិយាល័យកណ្តាលរបស់ខ្លួន នាថ្ងៃទី១៥មិថុនា ឆ្នាំ២០២២ ក្រោយអធិបតីភាពលោក អ៊ុម ហ៊ុយឈុនហេង តំណាងចៅសង្កាត់បឹងទំពន់២ ក្រោមគោលបំណងសំខាន់ៗពីរ ១លើកកំពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ក្នុងការថែរក្សាបរិស្ថាន តាមរយៈការបែងចែកនិងទុកដាក់សំរាមអោយបានត្រឹមត្រូវ ២ ផ្សព្វផ្សាយនិងបញ្ជ្រាបចំនេះដឹងទៅកាន់អជ្ញាធតំបន់និងប្រជាពលរដ្ឋពីការងាររបស់ម្លប់ឫស្សីទាក់ទង និងសារៈសំខាន់របស់គ្រួសារសំរាប់កុមារ និងការទប់ស្កាត់ការបែកចេញពីគ្រួសាររបស់កុមារ ។ កម្មវិធីនេះក៏មានការចូលរួមពីអជ្ញាធរសង្កាត់សំខាន់ក្នុងវិស័យបរិស្ថាន និងកិច្ចការពារកុមារនិងស្រ្តី ព្រមទាំងប្រជាពលរដ្ឋជិតខាងរបស់ម្លប់ឫស្សីផងដែរ ។