IT

សន្និបាតបូកសរុបលទ្ធផល ក្នុងការអនុវត្តកម្មវិធី របស់អង្គការម្លប់ឫស្សី ប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្តយុទ្ធសាស្រ្តថ្មី សម្រាប់ឆ្នាំ២០២២ ដល់ ឆ្នាំ២០២៤

កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ អង្គការម្លប់ឫស្សីបានប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២១និងលើកទិសដៅបន្ត ក្នុងឆ្នាំ២០២២ ដល់ ឆ្នាំ២០២៤ (សម្រាប់រយៈពេល៣ឆ្នាំ) នៅសណ្ឋាគារភ្នំពេញអេរ៉ា ក្នុងគោលដៅ បង្ហាញពីលទ្ធផលការអនុវត្តកម្មវិធីទាំងអស់របស់អង្គការម្លប់ឫស្សី  និងជាឱកាសឲ្យអ្នកពាក់ព័ន្ធបានដឹងពីការរីកចម្រើនរបស់គម្រោង ក៏ដូចជាការផ្លាស់ប្តូររចនាសម្ព័ន្ធនៃថ្នាក់ដឹកនាំ បន្ថែមគោលនយោបាយ លក្ខន្តិកៈ របស់អង្គភាពមួយចំនួន ដើម្បីការកែលម្អស្ថាប័ន និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ ក្នុងការចូលរួមបន្តការគាំទ្រ កម្មវិធីរបស់អង្គការម្លប់ឫស្សីអោយកាន់តែមានប្រសិទ្ធភាព-គុណភាពនៃកិច្ចការងារ និងផែនការយុទ្ធសាស្រ្តនៅឆ្នាំបន្ទាប់។

Read More »

ការផ្តល់សេវាសង្គ្រោះបន្ទាន់ដល់កុមារក្នុងគ្រួសារក្រីក្រ ដែលបាន រងផលប៉ះពាល់ពីទឹកជំនន់ក្នុងស្រុកថ្មគោល និងស្រុកបរវេល ខេត្តបាតដំបង

CWN Sector សហការ និងចូលរួម ជាមួយ ក្រសួង ស.អ.យ អាជ្ញាធរថ្នាក់ស្រុក និងអាជ្ញធមូលដ្ឋានក្នុង ស្រុកថ្មគោល ស្រុក បវេល ​ខេត្តបាត់ដំបងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែ វិច្ឆិការ ឆ្នាំ២០២១ ក្នុងការផ្តល់សេវាឆ្លើយតប និងគាំទ្រ នូវស្បៀងអាហារបន្ទាន់ ចំនួន១០២  កញ្ចប់ មានអង្ក ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា មី ត្រីខកំប៉ុង អំបិល​ ស្កសរ  និងសម្ភារៈសិក្សា ១៥០ កញ្ចប់ មាន​ ការតាប សៀវភៅ ប៊ិច ជួយដល់កុមាររងគ្រោះ និងងាយរងគ្រោះ ក្នុងគ្រួសារក្រីក្រ ដែលបានរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយ​ទឹកជំនន់កន្លងមក​ ។

Read More »

កម្មវិធីទស្សនៈកិច្ចសិក្សា និងការបញ្ច្រាបចំនេះដឹងលើកិច្ចការពារកុមារ និងការបង្វែការរស់នៅទៅតាមសហគមន៍វិញ

ថ្ងៃច័ន្ទទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឃុំតានី ស្រុកអង្គជ័យ ខេត្តកំព៖  អង្គការម្លប់ឫស្សីបានរៀបចំកម្មវិធីទស្សនៈកិច្ចសិក្សាដើម្បីចែករំលែកបទពិសោធន៍ស្ដីពី ការបង្វែពីការថែទាំជំនួសនៅក្នុងមណ្ឌល ទៅជាការថែទាំជំនួសក្នុងសហគមន៍វិញ ដោយមានការចូលរួមពី តំណាងក្រសួងសង្គមកិច្ច មន្ទីរសង្គមកិច្ចខេត្ត អាជ្ញាធរឃុំស្រុក មណ្ឌលដៃគូររបស់អង្គការម្លប់ឫស្សី ក្រុមស្មគ្រចិត្តក្នុងសហគមន៍ និងក្រុមយុវជនដែលចាកចេញពីមណ្ឌលថែទាំ។​ តាមរយៈទស្សនៈកិច្ចសិក្សានេះ អ្នកចូលរួមទាំងអស់មានឱកាសចុះសួរសុខទុក្ខក្រុមគ្រួសារកុមារដែលបានធ្វើសមាហរណកម្មដោយផ្ទាល់ ព្រមទាំងទទួលបានបទពិសោធន៍ស្ដីពីការធ្វើសមាហរណ៍កម្មកុមារ និងសេវាគាំទ្រកុមារនៅក្នុងសហគមន៍ប្រកបដោយប្រសិទ្ធភាព។ បន្ទាប់ពីទស្សនៈកិច្ចសិក្សាមក ថ្ងៃអង្គារទី១៦ខែវិច្ឆិការ ២០២១ អង្គការម្លប់ឫស្សីបានរៀបចំកម្មវិធី​ ប្រជុំដើម្បី បញ្ជ្រាបការអនុវត្តន៍ប្រព័ន្ធកិច្ចការការពារកុមារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងការថែទាំជំនួសចំពោះកុមារក្នុងសហគមន៍ នៅ ក្រុងកំពត។ សិក្ខាកាមទាំងអស់មានឱកាសទទួលបាននូវចំណេះដឹងថ្មីលើកិច្ចការពាកុមារ និងការថែទាំកុមារក្នុងសហគមន៍ ពីតំណាងក្រសួងសង្គមកិច្ច។

Read More »

សូមថ្លែងអំណរគុណដ៍ជ្រៀលជ្រៅដោយស្មោះសចំពោះ បងស្រី Sharron Catton និង បងស្រី Gillian Bird

ក្នុងនាមបុគ្គលិកម្លប់ឫស្សីទាំងអស់សូមថ្លែងអំណរគុណដ៍ជ្រៀលជ្រៅដោយស្មោះសចំពោះ បងស្រី Sharron Catton និង បងស្រី Gillian Bird អ្នកទាំងពីរគឺជាផ្នែកកណ្តាលនៃក្រុមការងាររបស់យើង នៅក្នុងអង្គការម្លប់ឫស្សី ដែលជាដៃគូសហការដ៍ល្អជាអ្នកគាំទ្រ ជាអ្នកណែនាំ និង ជាទីប្រក្សាដែលមានជំនាញចំណេះដឹង រួមទាំងបទពិសោធន៍កដោយយកចិត្តទុកដាក់និងផ្តល់សេចក្តីស្រលាញ់ ។ អង្គការម្លប់ឫស្សីមិនអាចរៀបរាប់អស់នូវពាក្យអរគុណគ្រប់យ៉ាងដល់អ្នកទាំងពីរអស់នោះទេ សម្រាប់សេចក្តីស្រឡាញ់ការគាំទ្រដោយគ្មានលក្ខខណ្ឌនិងជាពិសេសមិនត្រឹមតែជាទីប្រឹក្សារបស់យើងប៉ុណ្ណោះទេ ថែមទាំងអ្នកទាំងពីរដូចជាម្តាយចំពោះយើងទាំងអស់គ្នាដែរ ។ យើងមានកាតព្វកិច្ចយ៉ាងជ្រាលជ្រៅហើយយើងសូមកោតសរសើរចំពោះវត្តមានរបស់អ្នកដោយមិនគិតពីពេលវេលា សូមអរគុណចំពោះអ្វីៗគ្រប់យ៉ាងដែលអ្នកបានរួមចំណែកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លើសពីនេះទៅទៀតអ្នកទាំងពីរបានរួមចំណែកនាំមកនូវផលវិជ្ជមានគួរឱ្យភ្ញាក់ផ្អើលនៅក្នុងជីវិតរបស់កុមារកំព្រានិងកុមារងាយរងគ្រោះជាច្រើននិងគ្រួសាររបស់ពួកគេ។ អង្គការម្លប់ឫស្សីទន្ទឹងរង់ចាំធ្វើការរួមគ្នាជាមួយអ្នកទាំងពីរប្រសិនបើ MRO មានឱកាសច្រើនជាងនេះនាពេលអនាគតសូមចូលរួមផ្តល់កម្លាំងដល់ពួកយើងដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់និងសរសើរព្រះនាមរបស់ទ្រង់តាមរយៈការផ្លាស់ប្តូរជីវិតរបស់កុមារកំព្រានិងកុមារងាយរងគ្រោះនៅកម្ពុជា។ យើងមិនភ្លេចនូវពេលវេលារបស់អ្នកទាំងពីរបានចូលរួមចំណែកជាមួយយើងឡើយ​ ៕

Read More »

គម្រោងគាំទ្រយុវជន-កម្មវិធីគាំទ្របណ្តាញយុវជនចាកចេញ

កិច្ចប្រជុំគណៈកម្មការបណ្តាញយុវជនដែលចាកចេញពីមណ្ឌល ដែលមានឈ្មោះថា គណៈកម្មការស្នូល គាំទ្រការអភិវឌ្ឍយុវជន (Youth Support Development) ហៅកាត់ថា គ.យ.អ. ដោយធ្វើឡើងក្នុងគោលបំណងរៀបចំផែនការក្នុងការចែករំលែកចំណេះដឹង និងបទពិសោធទៅដល់ យុវជនក្នុងមណ្ឌលថែទាំ ដែលត្រៀមខ្លួនសមាហរណកម្មទៅរស់នៅក្នុងសហគមន៍។   នៅថ្ងៃទី៧ មិថុនា ឆ្នាំ​២០២១ សមាជិកគណៈកម្មការស្នូលបណ្តាញយុវជនដែលចាកចេញខេត្តបាត់ដំបង បានប្រជុំពិភាក្សា និងចែកចាយចំណេះដឹងជាការហាត់សមមុនពេលចែករំលែកទៅដល់យុវជនក្នុងមណ្ឌលថែទាំ​ ក្រោមប្រធានបទ៖ “រៀបចំផែនការជីវិតដោយដៃរបស់អ្នក” ក្រោមការសម្របសម្រួលរបស់ យុវតី សាធា សុខា ដែលជា ប្រធានគណៈកម្មការស្នូល បណ្តាញយុវជនដែលចាកចេញ។   នៅក្នុងថ្ងៃនេះដែរ យុវជន ហុង ប៊ុនលី ដែលជាសមាជិកគណៈកម្មការស្នូល       បណ្តាញយុវជនដែលចាកចេញ បានធ្វើបទបង្ហាញពី វិធីសាស្រ្តចែករំលែកចំណេះដឹងទៅកាន់យុវជន ក្នុងមណ្ឌលថែទាំ និងក្នុងសហគមន៍តាមរយៈ ការបង្កើត ហ្វេសប៊ុកផេក និងតាមប្រព័ន្ធវេបសាយ។   កម្មវិធីបណ្តាញយុវជនចាកចេញជួយដល់យុវជនក្នុងមណ្ឌល (Careleaver Help YAO) សកម្មភាពគណៈកម្មការបណ្តាញយុវជនដែលចាកចេញពីមណ្ឌល (គ.យ.អ) បានសហការជាមួយ កម្មវិធីគាំទ្រយុវជនក្នុងមណ្ឌល បានបង្កើតនូវកិច្ចប្រជុំមួយសម្រាប់ប្រធានក្លឹបយុវជនក្នុងមណ្ឌល កុមារកំព្រាបាត់ដំបង១ នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ដោយមានអ្នកចូលរួមចំនួន ១៤នាក់ ដែលមានស្រីចំនួន …

Read More »

អន្តរាគមន៍ទប់ស្កាត់ និងដោះស្រាយកុមាររងគ្រោះ និងងាយរងគ្រោះ

នៅថ្ងៃទី២៣ ដល់ថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២១ គម្រោងបណ្តាញសុខុមាលភាពកុមារ (CWN Sector) របស់អង្គការម្លប់ឫស្សី និងមន្ទីរស.អ.យ ខេត្តសៀមរាបបានធ្វើការសហការណ៍ ចុះអន្តរាគមន៍ករណីកុមាររងគ្រោះ និងងាយរងគ្រោះ ពីការទទួលរងនូវអំពើហិង្សា ការកេងប្រវ័ញ្ចរំលោភបំពានផ្លូវភេទ​ និងទំនាស់នឹងច្បាប់ ព្រមទាំងកំពុងជួបការលំបាកខ្វះខាតស្បៀងអាហារក្នុងអំឡុងពេល នៃការរីករាល​ដាលជំងឺកូវីដ១៩ បានចំនួន ១០គ្រួសារ នៅក្នុងក្រុងសៀមរាបចំនួន ៣គ្រួសារ ស្រុកពួកចំនួន ៣គ្រួសារ ស្រុកប្រាសាទបាគង ២គ្រួសារ និងស្រុកអង្គរធំ ២គ្រួសារ ក្នុងនោះមានកុមារ ៤០នាក់ ស្រី១៧នាក់។ បានជួយគាំទ្រស្បៀងអាហារដល់គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន​អង្ករចំនួន ៥០គីឡូក្រាម មីម៉ាម៉ាចំនូន ១កេស ទឹកត្រីចំនួន ១យួរ ទឹកស៊ីអ៊ីវចំនួន ១យួរ ត្រីខចំនួន ១យួរ ប្រេងឆា ១ដប សាប៊ូដុសខ្លួនចំនួន ៦ដុំ អំបិលចំនួន ១គីឡូក្រាម ស្ករសចំនួន ១គីឡូក្រាម ដើម្បីរក្សាពួកគេបន្តរស់នៅជាមួយគ្រួសារសាច់ញាតិរបស់គេ។

Read More »

អន្តរាគមន៍ដោះស្រាយករណីកុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍បន្ទាន់

គម្រោងបណ្តាញសុខុមាលភាពកុមារ បានធ្វើការសហការពីចម្ងាយជាមួយមន្ទីរ ស.អ.យ ខេត្តពោធិ៍សាត់ និងអាជ្ញាធរ មូលដ្ឋាន គ.ក.ន.ក ឃុំ តាមប្រព័ន្ធ​ Online ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ និងការបិទខ្ទប់ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល​ ។ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ មានករណីកុមាររងគ្រោះ ពីការរំលោភបំពានផ្លូវភេទ មួយករណី។ មន្ត្រីបង្គោលខេត្តពោធិ៍សាត់ បានចុះអន្តរាគមន៍ដោះសា្រយយកកុមារទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ និងអាជ្ញាធរមានសមត្ថកិច្ច កសាងសំណុំរឿងចាប់បញ្ជូនជនសង្ស័យទៅតុលាការ បន្ទាប់មកចុះប៉ាន់ប្រមាណកុមារដល់លំនៅដ្ឋានគ្រួសារ ជាមួយគ្នានោះដែរ នាងចង់រស់នៅជាមួយគ្រួសារ តែគ្រួសារជីវភាពខ្វះខាត ក្រុមការងារសម្រេចទុកដាក់ជាមួយគ្រួសារបណ្តោះអាសន្ន ។​ នៅថ្ងៃទី១៩​ ខែឧសភា ឆ្នាំ២០២១ មន្ត្រីបង្គោលខេត្តពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋានបានចុះប៉ាន់ប្រមាណកុមាររងគ្រោះ និងងាយរងគ្រោះចំនួន ១១នាក់​ និងស្រី៥នាក់ ក្នុងចំណោមបីគ្រួសារ ដែលកំពុងខ្វះខាតស្បៀងអាហារ និងសម្ភារៈអនាម័យ មួយចំនួន ដោយឪពុកម្តាយរបស់គេគ្មានការងារធ្វើមិនមានប្រាក់ចំណូល ទើបពួកគេមានបញ្ហាបែបនេះ ពួកគេបានអំពាវនាវអោយអាជ្ញាធរមូលដ្ឋានជួយផ្តល់សេវា តម្រូវការចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃដល់ពួកគេ។   នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ អង្គការម្លប់ឫស្សីបានចូលរួមជួយគាំទ្រកញ្ចប់សេវាស្បៀងអាហារ និងសម្ភារៈអនាម័យបន្ទាន់ដល់កុមារ១៥នាក់​ ស្រី៧នាក់ ក្នុងចំណោមបួនគ្រួសារខាងលើ ក្នុងមួយគ្រួសារទទួលបាននូវ ស្បៀងអាហារ អង្ករ ប្រេងឆា …

Read More »

ចូលរួមចំណែកផ្តល់កញ្ចប់ជាស្បៀងអាហារសំរាប់សង្គ្រោះបន្ទាន់ដល់កុមារចំនួន២២នាក់

គម្រោងគាំទ្រយុវជន នៃអង្គការម្លប់ឫស្សី ដោយមានការសម្របសម្រួលផ្ទាល់ពីលោកនាយកប្រតិបត្តិ បានសហការជាមួយអ្នកសម្របសម្រួលកម្មវិធីគាំទ្រអង្គការដៃគូ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១ បានរួមចំណែកផ្តល់ស្បៀងអាហារដល់កុមារចំនួន ២២នាក់ ដែលស្ថិតនៅក្នុងអង្គការមិត្តភាពកុមារកម្ពុជា និងកុមារអន្តរជាតិ (អាសយដ្ឋាននៅសង្កាត់ភ្នំពេញថ្មី) ដែលកំពុងជួបបញ្ហាខ្វះខាត ថែមទាំងលំបាកក្នុងការស្វែងរកចំណីអាហារផ្គត់ផ្គង់ដល់កុមារប្រចាំថ្ងៃបន្ទាន់។ ជាការឆ្លើយតបក្នុងអំឡុងពេលស្ថានភាពបិទខ្ចប់នេះ យើងទាំងអស់គ្នាបានចូលរួមគាំទ្រ និងគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលទាំងស្រុងគឺ ៣កុំ ៣ការពារ។ អង្គការម្លប់ឫស្សី បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់អំពីកិច្ចសហប្រតិបត្តិការល្អ និងជាការចូលរួមចំណែកក្នុងកិច្ចការពារកុមារពីហានិភ័យ ឬបញ្ហាដែលប្រឈមនានា ដែលអាចនឹងកើតឡើងដោយសារតែយើងកំពុងស្ថិតនៅក្នុងកំឡុងពេលជំងឺកូវីដ១៩ រាតត្បាតដ៏សាហាវនេះ។

Read More »

ករណីអន្តរាគមន៍កុមាររងគ្រោះ និងងាយរងគ្រោះខេត្តតាកែវ និង ខេត្តពោធិ៍សាត់

គម្រោងគាំទ្របណ្តាញសុខុមាលភាពកុមារ នៃអង្គការម្លប់ឫស្សី (MRO-Child Welfare Net Work Sector) (១) កុមារីដ៏កំសត់គ្មានទីពឹង ក្នុងអំឡុងពេលការរីករាលដាលនៃជម្ងឺកូវីដ១៩ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ មន្ត្រីបង្គោលខេត្តពោធិ៍សាត់បានចុះអន្តរាគមន៍ ជួយដល់កុមារី ដែលកំព្រាឪពុកម្តាយពួកគាត់បានស្លាប់ដោយសារមេរោគអេដស៍ ជំងឺអេដស៍ នាងរស់នៅឯកោ គ្មានទីជម្រក គ្មានអ្នកថែទាំ ដោយមានការចូលរួមពីប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តពោធិ៍សាត់ មេភូមិស្ពានថ្ម គ.ក.ន.ក. សង្កាត់ រលាប បានសម្រេច ទុកដាក់រក្សាកុមារអោយរស់នៅជាមួយមេភូមិបណ្តោះអាសន្ន ដោយរងចាំការអនុវត្តនីតិវិធី ការទុកដាក់កុមារតាមការថែទាំជំនួសបន្ត។ (២)នៅថ្ងៃដដែល ខេត្តតាកែវ ក្នុងថ្ងៃដដែលមន្ត្រីបង្គោលខេត្តបានសហការជាមួយ គ.ក.ន.ក. ឃុំចំបក់ ស្រុកបាទី ចុះអន្តរាគមន៍ ជួយសង្គ្រោះកុមាររងគ្រោះ និងងាយរងគ្រោះចំនួន៦នាក់ ស្រី៣នាក់ ក្នុងចំណោមចំនួន២គ្រួសារ ដែលកំពុងប្រឈមនឹងកង្វះស្បៀងអាហារ និងត្រូវការជំនួយស្បៀងអាហារចាំបាច់បន្ទាន់។ គម្រោងគាំទ្របណ្តាញសុខុមាលភាពកុមារ នៃអង្គការម្លប់ឫស្សី បានចូលរួមសហការនិងសម្របសម្រួលពីចម្ងាយតាម (online) និងគាំទ្រស្បៀងអាហារ សម្ភារៈអនាម័យ សម្ភារៈដំណេក ក្នុងការជួយគាំទ្រសេវាថែទាំកុមារ សមស្របដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន។

Read More »