Public Relation

ចូលរួមចំណែកផ្តល់កញ្ចប់ជាស្បៀងអាហារសំរាប់សង្គ្រោះបន្ទាន់ដល់កុមារចំនួន២២នាក់

គម្រោងគាំទ្រយុវជន នៃអង្គការម្លប់ឫស្សី ដោយមានការសម្របសម្រួលផ្ទាល់ពីលោកនាយកប្រតិបត្តិ បានសហការជាមួយអ្នកសម្របសម្រួលកម្មវិធីគាំទ្រអង្គការដៃគូ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១ បានរួមចំណែកផ្តល់ស្បៀងអាហារដល់កុមារចំនួន ២២នាក់ ដែលស្ថិតនៅក្នុងអង្គការមិត្តភាពកុមារកម្ពុជា និងកុមារអន្តរជាតិ (អាសយដ្ឋាននៅសង្កាត់ភ្នំពេញថ្មី) ដែលកំពុងជួបបញ្ហាខ្វះខាត ថែមទាំងលំបាកក្នុងការស្វែងរកចំណីអាហារផ្គត់ផ្គង់ដល់កុមារប្រចាំថ្ងៃបន្ទាន់។ ជាការឆ្លើយតបក្នុងអំឡុងពេលស្ថានភាពបិទខ្ចប់នេះ យើងទាំងអស់គ្នាបានចូលរួមគាំទ្រ និងគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលទាំងស្រុងគឺ ៣កុំ ៣ការពារ។ អង្គការម្លប់ឫស្សី បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់អំពីកិច្ចសហប្រតិបត្តិការល្អ និងជាការចូលរួមចំណែកក្នុងកិច្ចការពារកុមារពីហានិភ័យ ឬបញ្ហាដែលប្រឈមនានា ដែលអាចនឹងកើតឡើងដោយសារតែយើងកំពុងស្ថិតនៅក្នុងកំឡុងពេលជំងឺកូវីដ១៩ រាតត្បាតដ៏សាហាវនេះ។

Read More »

ករណីអន្តរាគមន៍កុមាររងគ្រោះ និងងាយរងគ្រោះខេត្តតាកែវ និង ខេត្តពោធិ៍សាត់

គម្រោងគាំទ្របណ្តាញសុខុមាលភាពកុមារ នៃអង្គការម្លប់ឫស្សី (MRO-Child Welfare Net Work Sector) (១) កុមារីដ៏កំសត់គ្មានទីពឹង ក្នុងអំឡុងពេលការរីករាលដាលនៃជម្ងឺកូវីដ១៩ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ មន្ត្រីបង្គោលខេត្តពោធិ៍សាត់បានចុះអន្តរាគមន៍ ជួយដល់កុមារី ដែលកំព្រាឪពុកម្តាយពួកគាត់បានស្លាប់ដោយសារមេរោគអេដស៍ ជំងឺអេដស៍ នាងរស់នៅឯកោ គ្មានទីជម្រក គ្មានអ្នកថែទាំ ដោយមានការចូលរួមពីប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តពោធិ៍សាត់ មេភូមិស្ពានថ្ម គ.ក.ន.ក. សង្កាត់ រលាប បានសម្រេច ទុកដាក់រក្សាកុមារអោយរស់នៅជាមួយមេភូមិបណ្តោះអាសន្ន ដោយរងចាំការអនុវត្តនីតិវិធី ការទុកដាក់កុមារតាមការថែទាំជំនួសបន្ត។ (២)នៅថ្ងៃដដែល ខេត្តតាកែវ ក្នុងថ្ងៃដដែលមន្ត្រីបង្គោលខេត្តបានសហការជាមួយ គ.ក.ន.ក. ឃុំចំបក់ ស្រុកបាទី ចុះអន្តរាគមន៍ ជួយសង្គ្រោះកុមាររងគ្រោះ និងងាយរងគ្រោះចំនួន៦នាក់ ស្រី៣នាក់ ក្នុងចំណោមចំនួន២គ្រួសារ ដែលកំពុងប្រឈមនឹងកង្វះស្បៀងអាហារ និងត្រូវការជំនួយស្បៀងអាហារចាំបាច់បន្ទាន់។ គម្រោងគាំទ្របណ្តាញសុខុមាលភាពកុមារ នៃអង្គការម្លប់ឫស្សី បានចូលរួមសហការនិងសម្របសម្រួលពីចម្ងាយតាម (online) និងគាំទ្រស្បៀងអាហារ សម្ភារៈអនាម័យ សម្ភារៈដំណេក ក្នុងការជួយគាំទ្រសេវាថែទាំកុមារ សមស្របដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន។

Read More »

សកម្មភាពចុះឧបត្ថម្ភកញ្ចប់អាហារបន្ទាន់ដល់កុមារក្នុងកំឡុងពេលបិទខ្ទប់នៃជំងឺ កូវីដ១៩

ថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ក្នុងស្ថានភាពជំងឺកូវីដ១៩ កំពុងតែរីករាលដាល ក៏បុគ្គលិកគាំទ្រយុវជន នៃអង្គការម្លប់ឫស្សី នៅតែបន្តការចូលរួមចំណែកផ្តល់សេវាកិច្ចការពារកុមារ និងចុះឧបត្ថម្ភកញ្ចប់អាហារបន្ទាន់ដល់កុមារចំនួន ២៥នាក់ ដែលកំពុងស្នាក់នៅមណ្ឌលដៃគូមួយក្នុងទីក្រុងភ្នំពេញដែលកំពុងជួបការលំបាក កង្វះស្បៀងកំឡុងពេលបិទខ្ទប់ និងការរីករាលដាលនៃជំងឺកូវីដ១៩។ ដើម្បីឆ្លើយតបនូ​វសុខសុវត្ថិភាពរបស់កុមារ បុគ្គលិកអង្គការម្លប់ឫស្សីក៏បានចូលរួមសហការណ៍ និងអនុវត្តន៍សេចក្តីណែនាំ របស់រាជរដ្ឋាភិបាលយ៉ាងខ្ចាប់ខ្ជួនគឺ បីកុំ បីការពារ កំឡុងពេលនៃការរីករាលដាលជំងឹនេះ។

Read More »

បុគ្គលិកសង្គមបានសម្របសម្រួលផ្ដល់កញ្ចប់អាហារដល់កុមារក្នុងអំឡុងពេល នៃការបិទខ្ទប់

នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បុគ្គលិកសង្គមបានសម្របសម្រួលផ្ដល់កញ្ចប់អាហារចំនួនមួយកញ្ចប់ ដែលក្នុងនោះមានដូចជា៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ប្រេងឆា១ដប ទឹកស៊ីអ៊ីវ២ដប និងទឹកត្រី២ដប ផ្តល់ឱ្យកុមារម្នាក់ ដែលកំពុងស្នាក់នៅក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វាពិតជាលំបាកខ្លាំងណាស់សម្រាប់កុមារក្នុងអំឡុងពេល នៃការបិទខ្ទប់នេះក្នុងការទៅដល់នូវសេវានានា ជាពិសេសការបំពេញតម្រូវការមូលដ្ឋាន ជាពិសេសនៅពេលដែលទទួលបានកញ្ចប់អាហាររបស់អង្គការម្លប់ឫស្សី កុមារពិតជាសប្បាយរីករាយណាស់ ដែលកញ្ចប់នេះអាចបំពេញបន្ថែមលើតម្រូវការគាត់ក្នុងគ្រានេះ។

Read More »

ផែនការអនុវត្តសម្មភាពឆ្លើយតបកុមារងគ្រោះ និងងាយរងគ្រោះ កំឡុងពេលការរីករាលដាលជំងឺកូវីដ១៩

ស្ថិតក្នុងស្ថានភាពដ៏លំបាក ក្នុងដំណាក់កាលបិទខ្ទប់ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុង ប្រទេសកម្ពុជា​ ដែលកាលៈទេសៈនេះបុគ្គលិកមិនអាចចុះធ្វើការបាន ដោយគោរពគោលការណ៍ និងអនុសាសនានា របស់រាជរដ្ឋាភិបាល។​ នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ គម្រោងបណ្តាញសុខុមាលភាពកុមារ នៃអង្គការម្លប់ឫស្សី បានសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធ និងយុវនីតិសម្បទា រៀបចំកិច្ចប្រជុំ តាមប្រព័ន្ធ online ជាមួយមន្ត្រីបង្គោលរាជធានីខេត្តទាំង៦ក្នុងគោលបំណង រៀបចំផែនការអនុវត្តសកម្មភាព ប្រើប្រាសវិធីសាស្រ្ត និងបច្ចេកទេសនានា ក្នុងការដោះស្រាយជួយដល់កុមាររងគ្រោះ និងងាយរងគ្រោះ (OVC) ឱ្យបានទាន់ពេលវេលា ដោយមានការគាំទ្របច្ចេកទេស ធនធានថវិកា ធ្វើតាមប្រព័ន្ធ online ជួយដល់អាជ្ញាធរថ្នាក់ខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់សេវាតម្រូវការចាំបាច់ ជួយកុមារ ដែលមានសមាសភាពចូលរួមសរុប ១៣នាក់ ស្រី១នាក់។ ទោះជាសកម្មភាពនេះ កំពុងស្ថិតនៅក្នុងស្ថានភាពរងគ្រោះធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ នេះក៏ដោយ ក៏ក្រុមការងារពួកយើងនៅតែអាចបន្តដំណើរការជួយដល់កុមាររងគ្រោះ និងងាយរងគ្រោះទាំងនោះបានដូចក្នុងស្ថានភាពធម្មតាដែរ ដោយការអនុវត្តតាមរយៈប្រព័ន្ធ online មានកិច្ចសហប្រតិបត្តិការជាមួយជាអាជ្ញាធរពាក់ព័ន្ធ និងដៃគូផ្សេងទៀត ដើម្បីផ្តល់នូវឧត្តមប្រយោជន៍របស់កុមារ។

Read More »

បុគ្គលិកម្លប់ឫស្សីទាំងអស់បានចូលរួមរៀន និងប្រជុំពិភាក្សាតាមរយៈវីដេអូ (by online)

អង្គការម្លប់ឫស្សី៖ ថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២១ បុគ្គលិកម្លប់ឫស្សីទាំងអស់បានចូលរួមរៀន និងប្រជុំពិភាក្សាតាមរយៈវីដេអូ (by online) ទៅលើប្រធានបទបួនសំខាន់ៗ មានដូចជា៖ ១- បទបង្ហាញអំពីលទ្ធផលនៃការឆ្លុះបញ្ចាំងជាមួយក្រុមគោលដៅរបស់MRO ២- ការងារបុគ្គលិកក្នុងកំឡុងពេល ជំងឺកូវីដរាតត្បាត (COVID-19 and challenges of staff working from home) ៣- វេទិការបុគ្គលិក (Staff Learning Forum) ៤- ពិនិត្យឡើងវិញ អំពីគោលនយោបាយនានា របស់អង្គការម្លប់ឫស្សី (Review MRO Policies) នៅក្នុងស្ថានភាពជំងឺកូវីដរាតត្បាត បុគ្គលិកអង្គការម្លប់ឫស្សីទាំងអស់ បានផ្លាស់ប្តូរមធ្យោបាយក្នុងការបំពេញការងារ (ជំនួសដោយធ្វើការតាម Online) ។ MROប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវតាមតួនាទីរៀងខ្លួនៗ  រួមទាំងការប្តេជ្ញាចិត្តគោរពតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល “បីការពារ បីកុំ” និងអនុវត្តន៍ស្របតាមច្បាប់នានារបស់រដ្ឋាភិបាលបាន១០០% ។

Read More »

កិច្ចអន្តរាគមន៍ជួយសង្គ្រោះ និងទប់ស្កាត់រក្សាកុមារក្នុងគ្រួសារ

នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ អង្គការម្លប់ឫស្សីទទួលបានព័ត៌មានករណី២ ផ្សេងពីគ្នា​ និងបានសហការជាមួយមន្ត្រីការិយាល័យសុខុមាលភាពកុមារ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ជាមួយអាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍ជួយដល់កុមាររងគ្រោះ និងងាយរងគ្រោះ​ ដោយធ្វើការប៉ាន់ប្រមាណបឋម ដើម្បីរកកន្លែងសុវត្ថិភាព និងថែទាំបណ្តោះអាសន្ន។ ករណីទី១៖ មានកុមារចំនួន ៣​នាក់ ប្រុស​ម្នាក់ ស្ថិតនៅក្នុងក្នុងគ្រួសារក្រលំបាក នៅថ្ងៃទី២៧  ខែមករា ឆ្នាំ២០២១   ម្តាយកុមារ បានស្លាប់ដោយអំពើរឃាតកម្ម ជនសង្ស័យបានរត់គេចខ្លួន នៅភូមិ ស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចកំពុងតាមរកចាប់ជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់។​  កុមារកំព្រាទាំង ៣នាក់បងប្អូន មិនមានអ្នកថែទាំ​ឡើយ ម្យ៉ាង​ទៀត ដោយសារឪពុកបានចំណាកស្រុក មិនដែលបានមកមើលថែកូន និងគ្រួសារ គឺមានតែជីដូន និងជីតាក្រីក្រមានជីវភាពខ្វះខាត ប្រកបមុខរបរជាកម្មករស៊ីឈ្នួលដកដំឡូង និងធ្វើស្មៅចម្ការឱ្យគេ។ ក្រោយពីកើតហេតុ មានអង្គការមួយបានស្នើឱ្យជីដូនយកកុមារទាំងនោះ ដាក់ក្នុងមណ្ឌលថែទាំ  តែកុមារមិនយល់ព្រមក្នុងការទៅរស់នៅមណ្ឌលទេ ក្រៅតែពីចង់នៅជាមួយជីដូន និងជីតាពួកគេ។ ក្រុមការងារបានធ្វើការប៉ាន់ប្រមាណ សម្រេចទុកដាក់ ប្រគល់កុមារឱ្យជីដូនមើលថែទាំបណ្តោះអាសន្ន និងរៀបចំផែនការបន្តជាមួយអ្នកពាក់ព័ន្ធ ដើម្បីជួយផ្តល់សេវាបន្តគាំទ្រកុមារ និងគ្រួសារ ឱ្យមានការថែទាំប្រសើរឡើង តាមរយៈការថែទាំដោយសាច់ញាតិរស់នៅជួបជុំគ្នាក្នុងសហគមន៍  ។ ករណីទី២​៖ …

Read More »

ការចុះប៉ាន់ប្រមាណហានីភ័យកុមារ ដើម្បីផ្ដល់សេវាថែទាំកុមារក្នុងគ្រួសារសាច់ញាតិ

លពីថ្មីៗកន្លងទៅនេះ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បុគ្គលិកសង្គមនៃអង្គការម្លប់ឫស្សី បានសហការជាមួយគណកម្មធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំកំពង់ព្រៀង ស្រុកសង្កែ និងសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានការចុះប៉ាន់ប្រមាណគ្រួសារសាច់ញាតិចំនួន០២គ្រួសារ ដែលកំពុងមើលថែទាំចៅៗជាកុមារក្នុងបន្ទុក ដើម្បីសិក្សាពីស្ថានភាព តម្រូវការ និងបញ្ហាប្រឈមនានា ដែលគ្រួសារ និងកុមារកំពុងជួបប្រទះ ក្នុងការលើកកម្ពស់ការថែទាំកុមារក្នុងគ្រួសារ តាមរយៈសេវាគាំទ្រថែទាំកុមារក្នុងគ្រួសារសាច់ញាតិ នៃអង្គការម្លប់ឫស្សី។

Read More »

ការប្រជុំរៀបចំផែនការប្រចាំឆ្នាំរបស់ក្រុមគាំទ្រសហគមន៍

គម្រោងគាំទ្រសហគមន៍ (CSS) បាននឹងកំពុងបន្តកិច្ចសហប្រតិបតិ្តការជាមួយក្រុមស្មគ្រចិត្ត និងអាជ្ញាធរនៅតាមបណ្តាគោលដៅទាំងបួនខេត្តរាជធានី មានដូចជា៖ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តសៀមរាប និងរាជធានីភ្នំពេញ ក្នុងការអន្តរាគមន៍ និងស្តានូវស្ថានភាពកុមារក្រីក្រក្នុងមូលដ្ឋានអោយបានប្រសើរឡើង ដែលកិច្ចការងារទាំងនោះប្រព្រឹត្តិទៅតាមការរៀបចំផែនការប្រចាំឆ្នាំដែលបានបង្កើតឡើងជាមួយគ្នា។ ជាក់ស្តែង កាលពីថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ គម្រោងគាំទ្រសហគមន៍ បានធ្វើការសហការជាមួយអាជ្ញាធរក្នុងតំបន់ និងក្រុមគាំទ្រសហគមន៍ នៅក្នុងភូមិឫស្សី២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដើម្បីរៀបចំផែនការសកម្មភាពចុះជួយអន្តរាគមន៍ចំពោះជនងាយរងគ្រោះ និងរងគ្រោះ ជាពិសេសកុមារ នៅក្នុងឆ្នាំ២០២១។ សកម្មភាពនោះដែរ មានការចូលរួមពីសំណាក់អ្នកស្រី ស៊ត វឌ្ឍនា ជាគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំមោង ដែលជាតំណាងលោកមេឃុំក្នុងការចូលរួម ព្រមទាំងក្រុមគាំទ្រសហគមន៍ និងជនគំរូ ដែលមានការប្រព្រឹត្តិទៅចំនួនមួយព្រឹកនៅថ្ងៃដដែល។ ការពិភាក្សា ត្រូវបានបញ្ចប់ដោយបន្សល់ទុកនូវលទ្ធផលគួរជាទីមោទនៈ ចំពោះការមើលឃើញនូវបញ្ហាប្រឈមដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ពួកគាត់ផ្ទាល់ ក៏ដូចជាផែនការក្នុងការបន្តកិច្ចអន្តរាគមន៍ជាមួយអ្នកពាក់ព័ន្ធ ដើម្បីសហគមន៍មាននិរន្តរភាព៕

Read More »

គម្រោងបណ្តាញសុខុមាលភាពកុមារ

រាជធានីភ្នំពេញ ថ្ងៃពុធ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ខែកុម្ភះឆ្នាំ២០២១ គម្រោងបណ្តាញសុខុមាលភាពកុមារ(CWN)នៃអង្គការម្លប់ឫស្សី បានចូលរួមប្រជុំពិភាក្សាអំពីការធ្វើផែនការផ្សុព្វផ្សាយ​​ ​និងលេីកកំពស់ការយល់ដឹង​ ការទប់ស្កាត់អំពើហិង្សាលេីកុមារ​​​​ ដេីម្បីលុបបំបាត់អំពេីហិង្សាលេីកុមា​រ រួមទាំងចូលរួមធ្វើផែនការ យុទ្ធនាការ គ្រួសាររឹងមាំ ដែលមានបញ្ចូលធាតុ ស្តីអំពីសកម្មភាពរបស់ អង្គការម្លប់ឫស្សី ក្នុងកិច្ចអន្តរាគមន៍​នានា​​ ផងដែរ​ ក្នុងនោះរួមមាន រាជធានីខេត្តគោលដៅទាំង៦ដូចជា ÷ ១-ខេត្តកណ្តាល ២-រាជធានីភ្នំពេញ ៣-ខេត្តសៀមរាប ៤-ខេត្តបាត់បង ៥-ខេត្តព្រះសីហនុ និង ៦-ខេត្តរតះគិរី ដេីម្បីឆ្លេីយតប និងកិច្ចការពារកុមារ​​​ ។ សមាសភាពអ្នកចូលរួមសរុបទាំងអស់ចំនួន៣៤រូប ដែលវត្តមាន លោកជំទាវប្រធាន គ.ក.ស.ក. ខេត្តទាំង៦ខេត្ត ជនបង្គោល ស.អ.យ.ខេត្តទាំង៦ មន្រ្តីនាកយដ្ឋានសុខុមាលភាពកុមារ ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ព្រមទាំងអង្គការដៃគូមួយចំនួនទៀត ។ កម្មវីធីនេះដឹកនាំ ក្រោមអធិបតីភាពលោកជំទាវ ច័ន្ទ ហារ៉ានវដ្តី អនុរដ្ឋលេខាធិកា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទា ។

Read More »