ចូលរួមចំណែកផ្តល់កញ្ចប់ជាស្បៀងអាហារសំរាប់សង្គ្រោះបន្ទាន់ដល់កុមារចំនួន២២នាក់

គម្រោងគាំទ្រយុវជន នៃអង្គការម្លប់ឫស្សី ដោយមានការសម្របសម្រួលផ្ទាល់ពីលោកនាយកប្រតិបត្តិ បានសហការជាមួយអ្នកសម្របសម្រួលកម្មវិធីគាំទ្រអង្គការដៃគូ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១ បានរួមចំណែកផ្តល់ស្បៀងអាហារដល់កុមារចំនួន ២២នាក់ ដែលស្ថិតនៅក្នុងអង្គការមិត្តភាពកុមារកម្ពុជា និងកុមារអន្តរជាតិ (អាសយដ្ឋាននៅសង្កាត់ភ្នំពេញថ្មី) ដែលកំពុងជួបបញ្ហាខ្វះខាត ថែមទាំងលំបាកក្នុងការស្វែងរកចំណីអាហារផ្គត់ផ្គង់ដល់កុមារប្រចាំថ្ងៃបន្ទាន់។
ជាការឆ្លើយតបក្នុងអំឡុងពេលស្ថានភាពបិទខ្ចប់នេះ យើងទាំងអស់គ្នាបានចូលរួមគាំទ្រ និងគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលទាំងស្រុងគឺ ៣កុំ ៣ការពារ។

អង្គការម្លប់ឫស្សី បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់អំពីកិច្ចសហប្រតិបត្តិការល្អ និងជាការចូលរួមចំណែកក្នុងកិច្ចការពារកុមារពីហានិភ័យ ឬបញ្ហាដែលប្រឈមនានា ដែលអាចនឹងកើតឡើងដោយសារតែយើងកំពុងស្ថិតនៅក្នុងកំឡុងពេលជំងឺកូវីដ១៩ រាតត្បាតដ៏សាហាវនេះ។

Leave a Reply

Your email address will not be published. Required fields are marked *