នៅថ្ងៃទី២៣ ដល់ថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២១ គម្រោងបណ្តាញសុខុមាលភាពកុមារ (CWN Sector) របស់អង្គការម្លប់ឫស្សី និងមន្ទីរស.អ.យ ខេត្តសៀមរាបបានធ្វើការសហការណ៍ ចុះអន្តរាគមន៍ករណីកុមាររងគ្រោះ និងងាយរងគ្រោះ ពីការទទួលរងនូវអំពើហិង្សា ការកេងប្រវ័ញ្ចរំលោភបំពានផ្លូវភេទ និងទំនាស់នឹងច្បាប់ ព្រមទាំងកំពុងជួបការលំបាកខ្វះខាតស្បៀងអាហារក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ១៩ បានចំនួន ១០គ្រួសារ នៅក្នុងក្រុងសៀមរាបចំនួន ៣គ្រួសារ ស្រុកពួកចំនួន ៣គ្រួសារ ស្រុកប្រាសាទបាគង ២គ្រួសារ និងស្រុកអង្គរធំ ២គ្រួសារ ក្នុងនោះមានកុមារ ៤០នាក់ ស្រី១៧នាក់។ បានជួយគាំទ្រស្បៀងអាហារដល់គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករចំនួន ៥០គីឡូក្រាម មីម៉ាម៉ាចំនូន ១កេស ទឹកត្រីចំនួន ១យួរ ទឹកស៊ីអ៊ីវចំនួន ១យួរ ត្រីខចំនួន ១យួរ ប្រេងឆា ១ដប សាប៊ូដុសខ្លួនចំនួន ៦ដុំ អំបិលចំនួន ១គីឡូក្រាម ស្ករសចំនួន ១គីឡូក្រាម ដើម្បីរក្សាពួកគេបន្តរស់នៅជាមួយគ្រួសារសាច់ញាតិរបស់គេ។