ម្លប់ឫស្សីជាអ្វី?

អង្គការម្លប់ឫស្សី គឺជាឈ្មោះដែលត្រូវបានជ្រើសរើសសម្រាប់គម្រោង ICC-Project SKY ក្រោយពីបញ្ចប់នូវដំណើរការមូលដ្ឋានីយកម្មរបស់ខ្លួន។ អង្គការម្លប់ឫស្សីជាអង្គការគ្រីស្តបរិស័ទ ក្នុងស្រុក និងមិនមែនរដ្ឋាភិបាល ដែលទទួលបានការអនុញាតចុះបញ្ជីជាផ្លូវការនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១២ តាមរយ:លិខិតលេខ ១៥៤៦ សជណ នៃក្រសួងមហាផ្ទៃ។ អង្គការម្លប់ឫស្សីបានចុះកិច្ចព្រមព្រៀង ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា (សអយ) លើគម្រោងរបស់ខ្លួន សំរាប់ដំណាក់កាលទី ១ (២០១៣ – ២០១៥) នៅថ្ងៃទី ០២ ខែកក្តដា ឆ្នាំ២០១៣ នឹងបន្តចុះកិច្ចព្រមព្រៀងលើគម្រោងសំរាប់ដំណាក់កាលទី ២ (២០១៥ – ២០១៨) របស់ខ្លួន នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៦។ តាមរយ:កិច្ចប្រជុំមួយកាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ២០១២ ឯកឧត្តម ប្រាក់ ចាន់ធឿន អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសក្រសួង អយក បានថ្លែងអំពីការគ្រប់គ្រងគម្រោងនេះថា ក្រសួងនឹងជួយតាមគ្រប់មធ្យោបាយដែលក្រសួងអាចធ្វើទៅបាន ដើម្បីធានាថា ដំណើរការនាពេលអនាគតនឹងទទូលបានជោគជ័យ។