វិស័យនីមួយៗ

ថ្វីបើមតិជាច្រើនយល់ឃើញថា មជ្ឈមណ្ឌលកុមារកំព្រា ជាដំណោះស្រាយដ៏ល្អក្នុងការថែទាំកុមារកំព្រា និង កុមារងាយរងគ្រោះ ប៉ុន្តែការស្រាវជ្រាវនៅទូទាំងពិភពលោកបានបង្ហាញថា ប្រភេទនៃការថែទាំបែបនេះបានផ្តល់នូវផលប៉ះពាល់ក្នុងរយះពេលយូរដល់កុមារ។ តាមរយះការអង្កេត និង ប៉ាន់ប្រមាណយ៉ាងល្អិតល្អន់យើងមើលឃើញថា ជំរើសនៃការថែទាំកុមារ នៅតាមក្រុមគ្រួសារ និង តាមសហគមន៍មានភាពល្អប្រសើរជាងច្រើន ប្រៀបធៀបនឹងមណ្ឌលថែទាំ។

ជាយុទ្ធសាស្រ្តក្នុងការជំរុញអោយមានការផ្លាស់ប្តូរជំរើសនៃការថែទាំ ប្រកបដោយសុវត្ថិភាព និងតាមនិតិវិធីត្រឹមត្រូវ អង្គការម្លប់ឫស្សីបានរួមសហការជាមួយដៃគូរនានា ដើម្បីបង្កើតនូវបរិស្ថានដ៏សមស្រប និង អំណោយផលសំរាប់រយ:កាលអន្តរការ តាមរយ:វិស័យទាំង ៤ របស់ខ្លួន។