Tag Archives: កិច្ចការពារកុមារ

ការផ្តល់កញ្ចប់អន្តរាគមន៍ដល់កុមារ រងគ្រោះ និងក្រុមគ្រួសារ

កុមារចំនួន៤នាក់ (ស្រី២) រងផលប៉ះពាល់បញ្ហា កង្វះស្បៀង បន្ទាប់ពីភ្លើងឆេះផ្ទះ ដែលប្រឈមក្នុងស្ថានភាពហានិភ័យនឹងត្រូវការអន្តរាគមន៍ជាបន្ទាន់។ កម្មវិធីការទប់ស្កាត់កុមារបែកចេញពីគ្រួសារ និង ពង្រឹងគ្រួសារ របស់អង្គការម្លប់ឫស្សី បានសហការជាមួយ លោកស្រីប្រធាន គ.ក.ស.ក ស្រុកបវេល រួមជាមួយ អាជ្ញាធរ ភូមិ ឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើការចុះប៉ាន់ប្រមាណ និងផ្តល់កញ្ចប់អន្តរាគមន៍ដល់កុមារ រងគ្រោះ និងក្រុមគ្រួសារ នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣។

Read More »

ហេតុអ្វីការផ្លាស់ប្តូរមានសារៈសំខាន់

         ការផ្លាស់ប្តូរ និងការបិទកន្លែងថែទាំលំនៅដ្ឋាន។ អង្គការម្លប់ឫស្សី បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលតាមរយៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីផ្សាយពាណិជ្ជកម្ម និងផ្សព្វផ្សាយការអនុវត្តល្អបំផុតនៃគោលការណ៍ណែនាំថ្នាក់ជាតិ លើការរួមបញ្ចូលកុមារ ការផ្លាស់ប្តូរ មណ្ឌលថែទាំកុមារ  និងការបិទមណ្ឌលថែទាំកុមារ។ តំនាងក្រសួងសង្គមកិច្ចបាន ចូលរួមក្នុងបើកកម្មវិធី​និងថ្លែង នូវមតិយោបល់ក្នុងការផ្តល់ជាសេចក្តីណែនាំ ការលើកទឹកចិត្ត និង ការចូលរួម ចុះទស្សនៈកិច្ចផ្ទាល់ដើម្បី ជម្រុញអោយការអនុវត្តតាមនីតិវិធី នៃការធ្វើសមាហរណកម្ម និងការថែទាំក្នុងសហគមន៍អោយកាន់តែត្រឹមត្រូវ និង ឆ្លើយតបទៅនឹងឧត្តមប្រយោជន៍កុមារ។ អនុប្រធាននាយកដ្ឋានការពារកុមារ លោក សុត ចាន់វណ្ណៈ បានចូលរួម និងថ្លែងសុន្ទរកថាដ៏គួរឱ្យចាប់អារម្មណ៍របស់លោក។ សុន្ទរកថារបស់ តំនាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង នាយកមណ្ឌលថែទាំកុមារ        នៅក្នុងផែនការនេះមានសកម្មភាព​ជាយុទ្ធសាស្ត្រមួយក្នុងចំណោម​​សកម្មភាព​ជា​យុទ្ធសាស្ត្រនានា គឺ “រៀបចំនិងអនុវត្ត​គោល​ការណ៍ណែនាំ កម្មវិធី និងនីតិវិធីសមាហរណកម្មកុមារ បង្វែរកន្លែងថែទាំ និងបិទកន្លែងថែទាំកុមារ”។ ក្រសួង ស.អ.យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានរួមចំណែក ក្នុងការផ្តល់សេវាថែទាំជំនួសចំពោះកុមារ និងបានធ្វើការបង្វែរការថែទាំនេះទៅក្នុងសហគមន៍។ សូមថ្លែងអំណរគុណជាពិសេសសម្រាប់អង្គការម្លប់ឫស្សី ដែលបានចូលរួមសហការ បានគាំទ្រក្នុងការតាក់តែង និងគ្រប់ដំណើរការនៃការរៀបចំគោលការណ៍ណែនាំនេះប្រកបដោយជោគជ័យ។ និងបានគាំទ្រតាមរយៈជួយផ្នែកបច្ចេកទេស ផ្តល់សេវា ទៅកាន់ នាយក មណ្ឌលថែទាំកុមារ, យុវជន …

Read More »