ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៣ គឺជាថ្ងៃដ៏សំខាន់មួយសម្រាប់អង្គការម្លប់ឫស្សី ដែលទទួលបានកិត្តិយស និងការទទួលស្គាល់ពី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈវិញ្ញាបនបត្រចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ដែលត្រូវបានចេញជាផ្លូវការនៅថ្ងៃនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម តូច ចាន់នី អគ្គនាយកសេវាសង្គម របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ កិច្ចព្រមព្រៀងមានរយៈពេលបីឆ្នាំ ដែលចាប់ផ្តើមពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ នឹងអនុញ្ញាតឱ្យយើងបន្តកិច្ចសហការ និងធ្វើការជាមួយអាជ្ញាធរជាតិ និងថ្នាក់ក្រោមជាតិសំខាន់ៗ ដើម្បីអនុវត្តកិច្ចការងារ ក្នុងការចែករំលែកចំណេះដឹង ជំនាញ និងការអនុវត្តល្អបំផុតរបស់យើងសម្រាប់កិច្ចការពារកុមារ លើកកម្ពស់ ការអនុវត្តគោលនយោបាយការថែទាំជំនួស និងការធ្វើសមាហរណកម្មត្រឹមត្រូវ ការលើកកម្ពស់ការថែទាំតាមគ្រួសារនិងសហគមន៏ ជំរុញភាពជាឪពុកម្តាយគំរូដោយកាត់បន្ថយ និងលុបបំបាត់គ្រប់ទំរង់នៃអំពើរហឹង្សាលើកុមារ ការធ្វើ សមាហរណកម្មត្រឹមត្រូវ ការពង្រឹងសហគមន៍ និងគ្រួសារសំរាប់ឧត្តមប្រយោជន៏កុមារ និងការជំរុញការអនុវត្តគោលនយោបាយអតិប្បរមាសំរាប់អង្គការនិងមណ្ឌលថែទាំកុមារ។
Read More »