ដោយមានការស្នើសុំពីបណ្ដាញអង្គការដៃគូលើចំណេះដឹងនៃកាតព្វកិច្ចសារពើពន្ធ អង្គការម្លប់ឫស្សី បានរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី កាតព្វកិច្ចសារពើពន្ធ និងប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ (ToL E-Filing) សមាគម និងអង្គការដៃគូ ចំនួន៤០ ស្ថាប័ន នៅថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងភោជនីយដ្ឋាន ទន្លេបាសាក់២ រាជធានីភ្នំពេញ ក្នុងគោលបំណង៖ បង្កើនការយល់ដឹងដល់បណ្ដាញអង្គការដៃគូ ក្នុងការដាក់ប្រកាសពន្ធលើប្រាក់ចំណូល ការគ្រប់គ្រងប្រព័ន្ធប្រកាសពន្ធ ការបំពេញកាតព្វកិច្ចសារពើពន្ធ និងសិទ្ធិឱ្យបានត្រឹមត្រូវ ព្រមទាំងបន្ថែមការយល់ដឹងអំពីនីតិវិធីនៃការអនុវត្ត និងការលើកលែងពន្ធសម្រាប់ស្ថាប័នដែលមិនរកប្រាក់ចំនេញ។ ក្រោមអធិបតីភាព លោក ប៉ូ ពិសិដ្ឋ អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម នៃអគ្គនាយដ្ឋានពន្ធដារ។
Read More »Tag Archives: អង្គការម្លប់ឫស្សី
ការផ្តល់កញ្ចប់អន្តរាគមន៍ដល់កុមារ រងគ្រោះ និងក្រុមគ្រួសារ
កុមារចំនួន៤នាក់ (ស្រី២) រងផលប៉ះពាល់បញ្ហា កង្វះស្បៀង បន្ទាប់ពីភ្លើងឆេះផ្ទះ ដែលប្រឈមក្នុងស្ថានភាពហានិភ័យនឹងត្រូវការអន្តរាគមន៍ជាបន្ទាន់។ កម្មវិធីការទប់ស្កាត់កុមារបែកចេញពីគ្រួសារ និង ពង្រឹងគ្រួសារ របស់អង្គការម្លប់ឫស្សី បានសហការជាមួយ លោកស្រីប្រធាន គ.ក.ស.ក ស្រុកបវេល រួមជាមួយ អាជ្ញាធរ ភូមិ ឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើការចុះប៉ាន់ប្រមាណ និងផ្តល់កញ្ចប់អន្តរាគមន៍ដល់កុមារ រងគ្រោះ និងក្រុមគ្រួសារ នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣។
Read More »កិច្ចប្រជុំរៀបចំផែនការសមាហរណកម្ម អំពីបច្ចុប្បន្នភាព និងការគាំទ្រ បច្ចេកទេស សមាហរណកម្ម ក្នុងឆ្នាំ២០២៣
ថ្ងៃទី ២៥ មករា ២០២៣ អង្គការម្លប់ឫស្សី រៀបចំកិច្ចប្រជុំរៀបចំផែនការសមាហរណកម្ម អំពីបច្ចុប្បន្នភាព និងការគាំទ្រ បច្ចេកទេស សមាហរណកម្ម ក្នុងឆ្នាំ២០២៣ ដើម្បីបន្តកិច្ចសហការ ក្នុងការគាំទ្រសេវា របស់អង្គការម្លប់ឫស្សី ដល់ អង្គការ និងមណ្ឌលដៃគូរ នៅខេត្តបាត់ដំបង។ អ្នកចូលរួមចំនួន ១០ នាក់ ស្រី ៥នាក់។
Read More »ហេតុអ្វីការផ្លាស់ប្តូរមានសារៈសំខាន់
ការផ្លាស់ប្តូរ និងការបិទកន្លែងថែទាំលំនៅដ្ឋាន។ អង្គការម្លប់ឫស្សី បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលតាមរយៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីផ្សាយពាណិជ្ជកម្ម និងផ្សព្វផ្សាយការអនុវត្តល្អបំផុតនៃគោលការណ៍ណែនាំថ្នាក់ជាតិ លើការរួមបញ្ចូលកុមារ ការផ្លាស់ប្តូរ មណ្ឌលថែទាំកុមារ និងការបិទមណ្ឌលថែទាំកុមារ។ តំនាងក្រសួងសង្គមកិច្ចបាន ចូលរួមក្នុងបើកកម្មវិធីនិងថ្លែង នូវមតិយោបល់ក្នុងការផ្តល់ជាសេចក្តីណែនាំ ការលើកទឹកចិត្ត និង ការចូលរួម ចុះទស្សនៈកិច្ចផ្ទាល់ដើម្បី ជម្រុញអោយការអនុវត្តតាមនីតិវិធី នៃការធ្វើសមាហរណកម្ម និងការថែទាំក្នុងសហគមន៍អោយកាន់តែត្រឹមត្រូវ និង ឆ្លើយតបទៅនឹងឧត្តមប្រយោជន៍កុមារ។ អនុប្រធាននាយកដ្ឋានការពារកុមារ លោក សុត ចាន់វណ្ណៈ បានចូលរួម និងថ្លែងសុន្ទរកថាដ៏គួរឱ្យចាប់អារម្មណ៍របស់លោក។ សុន្ទរកថារបស់ តំនាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង នាយកមណ្ឌលថែទាំកុមារ នៅក្នុងផែនការនេះមានសកម្មភាពជាយុទ្ធសាស្ត្រមួយក្នុងចំណោមសកម្មភាពជាយុទ្ធសាស្ត្រនានា គឺ “រៀបចំនិងអនុវត្តគោលការណ៍ណែនាំ កម្មវិធី និងនីតិវិធីសមាហរណកម្មកុមារ បង្វែរកន្លែងថែទាំ និងបិទកន្លែងថែទាំកុមារ”។ ក្រសួង ស.អ.យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានរួមចំណែក ក្នុងការផ្តល់សេវាថែទាំជំនួសចំពោះកុមារ និងបានធ្វើការបង្វែរការថែទាំនេះទៅក្នុងសហគមន៍។ សូមថ្លែងអំណរគុណជាពិសេសសម្រាប់អង្គការម្លប់ឫស្សី ដែលបានចូលរួមសហការ បានគាំទ្រក្នុងការតាក់តែង និងគ្រប់ដំណើរការនៃការរៀបចំគោលការណ៍ណែនាំនេះប្រកបដោយជោគជ័យ។ និងបានគាំទ្រតាមរយៈជួយផ្នែកបច្ចេកទេស ផ្តល់សេវា ទៅកាន់ នាយក មណ្ឌលថែទាំកុមារ, យុវជន …
Read More »