Tag Archives: Meeting

កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងកែសម្រួលឡើងវិញនៃគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ ឆ្នាំ២០០៦

ថ្ងៃអង្គារ ១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ អង្គការម្លប់ឫស្សី បានចូលរួមផ្តល់ធាតុចូលក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងកែសម្រួលឡើងវិញនៃ គោលនយោបាយស្ដីពីការថែទាំជំនួសចំពោះកុមារ ឆ្នាំ២០០៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច និងមានសមាសភាពចូលរួម៖ តំណាងក្រសួងស.អ.យ ក្រសួងមហាផ្ទៃ ក្រសួងធម្មការ និងសាសនា ក្រសួងកិច្ចការនារី ក្រសួងកាងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា អង្គការដៃគូជាតិ អន្តរជាតិ លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងមន្រ្ដី នៃនាយកដ្ឋានកិច្ចការពារកុមារសរុប ៣៧នាក់ (ស្រី១២នាក់)ដែលគាំទ្រដោយអង្គការយូនីសេហ្វ។ កិច្ចប្រជុំនេះមានគោលបំណង៖ ១.ពិគ្រោះយោលប់ជាមួយអ្នកពាក់ព័ន្ធ លើខ្លឹមសារនៃសេចក្ដីព្រាងកែសម្រួលឡើងវិញនូវគោលនយោបាយស្ដីពីការថែទាំជំនួសចំពោះកុមារឆ្នាំ២០០៦។ ២.ធានាថា ខ្លឹមសារគោលនយោបាយស្ដីពីការថែទាំជំនួសចំពោះកុមារឆ្នាំ២០០៦ ដែលត្រូវបានកែសម្រួលនេះស្របតាមបរិបទជាតិ និងអន្ដរជាតិ រួមទាំងគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិ ស្ដីពីការថែទាំជំនួសចំពោះកុមារឆ្នាំ២០០៩និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល ប្រទេសកម្ពុជាផងដែរ។

Read More »

កិច្ចប្រជុំពិភាក្សាជាមួយ អង្គការយុវសន្តិភាព និងយុវជន

តម្រូវការរបស់ កុមារ និងយុវជន នៅតែមាន ជាពិសេសបំនិនជីវិត និង ការពង្រឹងលើផ្នែកចំនេះជំនាញនិងបទពិសោធន៍  ខេត្តបាត់ដំបង៖ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ អង្គការម្លប់ឫស្សីបានធ្វើការ កសាងទំនាក់ទំនង និងកិច្ចសហការជាមួយ អង្គការយុវសន្តិភាព ក្នុងការរៀបចំ វគ្គបណ្តុះបណ្តាល និង បណ្តាញយុវជនដែលចង់មានការផ្លាស់ប្តូររីកចម្រើន, កសាងសមត្ថភាព, អភិវឌ្ឍន៍ជំនាញ នឹងកិច្ចការស្ម័គ្រចិត្តជួយដល់សហគមន៍ ។ បន្ទាប់ពីកិច្ចប្រជុំជាមួយអង្គការដៃគូរ  អង្គការម្លប់ឫស្សីបានរៀបចំ កិច្ចប្រជុំចំនួនពីរដងក្នុងខែមករា ជាមួយបណ្តាញយុវជន ដើម្បីរៀបចំផែនការក្នុងឆ្នាំ ២០២៣ ព្រមទាំង ប៉ាន់ប្រមាណអំពី តម្រូវការ របស់កុមារ និងយុវជនដែលបានចាកចេញពីមណ្ឌលថែទាំជំនួស។

Read More »