Tag Archives: M’lup Russey

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៣ គឺជាថ្ងៃដ៏សំខាន់មួយសម្រាប់អង្គការម្លប់ឫស្សី ដែលទទួលបានកិត្តិយស និងការទទួលស្គាល់ពី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈវិញ្ញាបនបត្រចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ដែលត្រូវបានចេញជាផ្លូវការនៅថ្ងៃនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម តូច ចាន់នី អគ្គនាយកសេវាសង្គម របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ កិច្ចព្រមព្រៀងមានរយៈពេលបីឆ្នាំ ដែលចាប់ផ្តើមពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ នឹងអនុញ្ញាតឱ្យយើងបន្តកិច្ចសហការ និងធ្វើការជាមួយអាជ្ញាធរជាតិ និងថ្នាក់ក្រោមជាតិសំខាន់ៗ ដើម្បីអនុវត្តកិច្ចការងារ ក្នុងការចែករំលែកចំណេះដឹង ជំនាញ និងការអនុវត្តល្អបំផុតរបស់យើងសម្រាប់កិច្ចការពារកុមារ លើកកម្ពស់ ការអនុវត្តគោលនយោបាយការថែទាំជំនួស និងការធ្វើសមាហរណកម្មត្រឹមត្រូវ ការលើកកម្ពស់ការថែទាំតាមគ្រួសារនិងសហគមន៏ ជំរុញភាពជាឪពុកម្តាយគំរូដោយកាត់បន្ថយ និងលុបបំបាត់គ្រប់ទំរង់នៃអំពើរហឹង្សាលើកុមារ ការធ្វើ សមាហរណកម្មត្រឹមត្រូវ ការពង្រឹងសហគមន៍ និងគ្រួសារសំរាប់ឧត្តមប្រយោជន៏កុមារ និងការជំរុញការអនុវត្តគោលនយោបាយអតិប្បរមាសំរាប់អង្គការនិងមណ្ឌលថែទាំកុមារ។

Read More »

សិក្ខាសាលា ស្តីពី កាតព្វកិច្ចសារពើពន្ធ និងប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធ

ដោយមានការស្នើសុំពីបណ្ដាញអង្គការដៃគូលើចំណេះដឹងនៃកាតព្វកិច្ចសារពើពន្ធ អង្គការម្លប់ឫស្សី បានរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី កាតព្វកិច្ចសារពើពន្ធ និងប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ (ToL E-Filing) សមាគម និងអង្គការដៃគូ ចំនួន៤០ ស្ថាប័ន នៅថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងភោជនីយដ្ឋាន ទន្លេបាសាក់២ រាជធានីភ្នំពេញ ក្នុងគោលបំណង៖ បង្កើនការយល់ដឹងដល់បណ្ដាញអង្គការដៃគូ ក្នុងការដាក់ប្រកាសពន្ធលើប្រាក់ចំណូល ការគ្រប់គ្រងប្រព័ន្ធប្រកាសពន្ធ ការបំពេញកាតព្វកិច្ចសារពើពន្ធ និងសិទ្ធិឱ្យបានត្រឹមត្រូវ ព្រមទាំងបន្ថែមការយល់ដឹងអំពីនីតិវិធីនៃការអនុវត្ត និងការលើកលែងពន្ធសម្រាប់ស្ថាប័នដែលមិនរកប្រាក់ចំនេញ។ ក្រោមអធិបតីភាព លោក ប៉ូ ពិសិដ្ឋ អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម នៃអគ្គនាយដ្ឋានពន្ធដារ។

Read More »

កិច្ចប្រជុំពិភាក្សាជាមួយ អង្គការយុវសន្តិភាព និងយុវជន

តម្រូវការរបស់ កុមារ និងយុវជន នៅតែមាន ជាពិសេសបំនិនជីវិត និង ការពង្រឹងលើផ្នែកចំនេះជំនាញនិងបទពិសោធន៍  ខេត្តបាត់ដំបង៖ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ អង្គការម្លប់ឫស្សីបានធ្វើការ កសាងទំនាក់ទំនង និងកិច្ចសហការជាមួយ អង្គការយុវសន្តិភាព ក្នុងការរៀបចំ វគ្គបណ្តុះបណ្តាល និង បណ្តាញយុវជនដែលចង់មានការផ្លាស់ប្តូររីកចម្រើន, កសាងសមត្ថភាព, អភិវឌ្ឍន៍ជំនាញ នឹងកិច្ចការស្ម័គ្រចិត្តជួយដល់សហគមន៍ ។ បន្ទាប់ពីកិច្ចប្រជុំជាមួយអង្គការដៃគូរ  អង្គការម្លប់ឫស្សីបានរៀបចំ កិច្ចប្រជុំចំនួនពីរដងក្នុងខែមករា ជាមួយបណ្តាញយុវជន ដើម្បីរៀបចំផែនការក្នុងឆ្នាំ ២០២៣ ព្រមទាំង ប៉ាន់ប្រមាណអំពី តម្រូវការ របស់កុមារ និងយុវជនដែលបានចាកចេញពីមណ្ឌលថែទាំជំនួស។

Read More »

ការចុះសួរសុខទុក្ខ គ្រួសារ របស់កុមារ

បុគ្គលិកអង្គការម្លប់ឫស្សី បាន សហការជាមួយ លោកស្រី ប្រធាន គ.ក.ស.ក ស្រុកបវេល ចុះសួរសុខទុក្ខ គ្រួសារ របស់កុមារ នៅភូមិ ល្វា នៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៣។  ក្រោយពីការពង្រឹង ក្រុមគ្រួសារ និង មានជីវភាពប្រសើរ បន្ទាប់ពីទទួលបានការគាំទ្រសេវាកម្មរបស់អង្គការម្លប់ឫស្សី នៅខេត្តបាត់ដំបង ។

Read More »

កិច្ចប្រជុំរៀបចំផែនការសមាហរណកម្ម អំពីបច្ចុប្បន្នភាព និងការគាំទ្រ បច្ចេកទេស សមាហរណកម្ម ក្នុងឆ្នាំ២០២៣

ថ្ងៃទី ២៥ មករា ២០២៣ អង្គការម្លប់ឫស្សី រៀបចំកិច្ចប្រជុំរៀបចំផែនការសមាហរណកម្ម អំពីបច្ចុប្បន្នភាព និងការគាំទ្រ បច្ចេកទេស សមាហរណកម្ម ក្នុងឆ្នាំ២០២៣ ដើម្បីបន្តកិច្ចសហការ ក្នុងការគាំទ្រសេវា របស់អង្គការម្លប់ឫស្សី ដល់ អង្គការ និងមណ្ឌលដៃគូរ នៅខេត្តបាត់ដំបង។ អ្នកចូលរួមចំនួន ១០ នាក់ ស្រី ៥នាក់។

Read More »