Tag Archives: Youth Network Support Project

ចូលរួមចំណែកផ្តល់កញ្ចប់ជាស្បៀងអាហារសំរាប់សង្គ្រោះបន្ទាន់ដល់កុមារចំនួន២២នាក់

គម្រោងគាំទ្រយុវជន នៃអង្គការម្លប់ឫស្សី ដោយមានការសម្របសម្រួលផ្ទាល់ពីលោកនាយកប្រតិបត្តិ បានសហការជាមួយអ្នកសម្របសម្រួលកម្មវិធីគាំទ្រអង្គការដៃគូ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១ បានរួមចំណែកផ្តល់ស្បៀងអាហារដល់កុមារចំនួន ២២នាក់ ដែលស្ថិតនៅក្នុងអង្គការមិត្តភាពកុមារកម្ពុជា និងកុមារអន្តរជាតិ (អាសយដ្ឋាននៅសង្កាត់ភ្នំពេញថ្មី) ដែលកំពុងជួបបញ្ហាខ្វះខាត ថែមទាំងលំបាកក្នុងការស្វែងរកចំណីអាហារផ្គត់ផ្គង់ដល់កុមារប្រចាំថ្ងៃបន្ទាន់។ ជាការឆ្លើយតបក្នុងអំឡុងពេលស្ថានភាពបិទខ្ចប់នេះ យើងទាំងអស់គ្នាបានចូលរួមគាំទ្រ និងគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលទាំងស្រុងគឺ ៣កុំ ៣ការពារ។ អង្គការម្លប់ឫស្សី បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់អំពីកិច្ចសហប្រតិបត្តិការល្អ និងជាការចូលរួមចំណែកក្នុងកិច្ចការពារកុមារពីហានិភ័យ ឬបញ្ហាដែលប្រឈមនានា ដែលអាចនឹងកើតឡើងដោយសារតែយើងកំពុងស្ថិតនៅក្នុងកំឡុងពេលជំងឺកូវីដ១៩ រាតត្បាតដ៏សាហាវនេះ។

Read More »

សកម្មភាពចុះឧបត្ថម្ភកញ្ចប់អាហារបន្ទាន់ដល់កុមារក្នុងកំឡុងពេលបិទខ្ទប់នៃជំងឺ កូវីដ១៩

ថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ក្នុងស្ថានភាពជំងឺកូវីដ១៩ កំពុងតែរីករាលដាល ក៏បុគ្គលិកគាំទ្រយុវជន នៃអង្គការម្លប់ឫស្សី នៅតែបន្តការចូលរួមចំណែកផ្តល់សេវាកិច្ចការពារកុមារ និងចុះឧបត្ថម្ភកញ្ចប់អាហារបន្ទាន់ដល់កុមារចំនួន ២៥នាក់ ដែលកំពុងស្នាក់នៅមណ្ឌលដៃគូមួយក្នុងទីក្រុងភ្នំពេញដែលកំពុងជួបការលំបាក កង្វះស្បៀងកំឡុងពេលបិទខ្ទប់ និងការរីករាលដាលនៃជំងឺកូវីដ១៩។ ដើម្បីឆ្លើយតបនូ​វសុខសុវត្ថិភាពរបស់កុមារ បុគ្គលិកអង្គការម្លប់ឫស្សីក៏បានចូលរួមសហការណ៍ និងអនុវត្តន៍សេចក្តីណែនាំ របស់រាជរដ្ឋាភិបាលយ៉ាងខ្ចាប់ខ្ជួនគឺ បីកុំ បីការពារ កំឡុងពេលនៃការរីករាលដាលជំងឹនេះ។

Read More »