សូមស្វាគមន៍ប្រិយ៍មិត្តនៃអង្គការម្លប់ឫស្សី!

អង្គការម្លប់ឫស្សីជាអង្គការគ្រឹស្តបរិស័ទ ក្នុងស្រុក និងមិនមែនរដ្ឋាភិបាល។ អង្គការម្លប់ឫស្សីយល់ឃើញថា កុមារគ្រប់រូប នឹងចំរើនវ័យ លូតលាស់ធំធាត់បានល្អ ទាំងផ្នែករូបកាយ បញ្ញា ស្មារតី និងបទពិសោធជីវិតនៅពេលដែលគាត់បានទទួលការថែទាំយ៉ាងដិតដល់នៅក្នុងក្រុមគ្រួសារផ្ទាល់របស់ខ្លួន។សហគមន៍ដើរតួនាទីសំខាន់ណាស់ ក្នុងការលើកទឹកចិត្ត គាំទ្រ និងណែនាំដល់ក្រុមគ្រួសារនិមួយៗ ដើម្បីអោយគាត់ចេះថែរក្សាសមាជិកក្នុងក្រុមគ្រួសាររបស់ខ្លួនជាពិសេសកុមារ។ អង្គការម្លប់ឫស្សីមានសុទិដ្ឋិនិយមយ៉ាងមុតមាំចំពោះភាពជាដៃគូរសហការរវាង រាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និង សហគមន៍។ យើងជឿជាក់ថា ការគាំទ្រផ្នែកគោលនយោបាយ និងកិច្ចសហប្រតិបត្តិការល្អពីសំណាក់ ស្ថាប័នរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធនានា រួមនឹងការគាំទ្រ និងជំនួយបច្ចេកទេសរបស់អង្គការក្រៅរដ្ឋាភិបាលនានា(រាប់បញ្ចូលទាំងអង្គការម្លប់ឫស្សី) និងជួយអោយសហគមន៍មានលទ្ធភាព និង សក្តានុពលគ្រប់គាន់ ដើម្បីបំពេញតួនាទីរបស់ខ្លួន។

ពត៌មានថ្មីៗ

កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងកែសម្រួលឡើងវិញនៃគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ ឆ្នាំ២០០៦

ថ្ងៃអង្គារ ១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ អង្គការម្លប់ឫស្សី បានចូលរួមផ្តល់ធាតុចូលក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងកែសម្រួលឡើងវិញនៃ គោលនយោបាយស្ដីពីការថែទាំជំនួសចំពោះកុមារ ឆ្នាំ២០០៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច និងមានសមាសភាពចូលរួម៖ តំណាងក្រសួងស.អ.យ ក្រសួងមហាផ្ទៃ ក្រសួងធម្មការ និងសាសនា ក្រសួងកិច្ចការនារី ក្រសួងកាងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា អង្គការដៃគូជាតិ អន្តរជាតិ លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងមន្រ្ដី នៃនាយកដ្ឋានកិច្ចការពារកុមារសរុប ៣៧នាក់ (ស្រី១២នាក់)ដែលគាំទ្រដោយអង្គការយូនីសេហ្វ។ កិច្ចប្រជុំនេះមានគោលបំណង៖ ១.ពិគ្រោះយោលប់ជាមួយអ្នកពាក់ព័ន្ធ លើខ្លឹមសារនៃសេចក្ដីព្រាងកែសម្រួលឡើងវិញនូវគោលនយោបាយស្ដីពីការថែទាំជំនួសចំពោះកុមារឆ្នាំ២០០៦។ ២.ធានាថា ខ្លឹមសារគោលនយោបាយស្ដីពីការថែទាំជំនួសចំពោះកុមារឆ្នាំ២០០៦ ដែលត្រូវបានកែសម្រួលនេះស្របតាមបរិបទជាតិ និងអន្ដរជាតិ រួមទាំងគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិ ស្ដីពីការថែទាំជំនួសចំពោះកុមារឆ្នាំ២០០៩និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល ប្រទេសកម្ពុជាផងដែរ។

Read More »

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៣ គឺជាថ្ងៃដ៏សំខាន់មួយសម្រាប់អង្គការម្លប់ឫស្សី ដែលទទួលបានកិត្តិយស និងការទទួលស្គាល់ពី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈវិញ្ញាបនបត្រចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ដែលត្រូវបានចេញជាផ្លូវការនៅថ្ងៃនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម តូច ចាន់នី អគ្គនាយកសេវាសង្គម របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ កិច្ចព្រមព្រៀងមានរយៈពេលបីឆ្នាំ ដែលចាប់ផ្តើមពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ នឹងអនុញ្ញាតឱ្យយើងបន្តកិច្ចសហការ និងធ្វើការជាមួយអាជ្ញាធរជាតិ និងថ្នាក់ក្រោមជាតិសំខាន់ៗ ដើម្បីអនុវត្តកិច្ចការងារ ក្នុងការចែករំលែកចំណេះដឹង ជំនាញ និងការអនុវត្តល្អបំផុតរបស់យើងសម្រាប់កិច្ចការពារកុមារ លើកកម្ពស់ ការអនុវត្តគោលនយោបាយការថែទាំជំនួស និងការធ្វើសមាហរណកម្មត្រឹមត្រូវ ការលើកកម្ពស់ការថែទាំតាមគ្រួសារនិងសហគមន៏ ជំរុញភាពជាឪពុកម្តាយគំរូដោយកាត់បន្ថយ និងលុបបំបាត់គ្រប់ទំរង់នៃអំពើរហឹង្សាលើកុមារ ការធ្វើ សមាហរណកម្មត្រឹមត្រូវ ការពង្រឹងសហគមន៍ និងគ្រួសារសំរាប់ឧត្តមប្រយោជន៏កុមារ និងការជំរុញការអនុវត្តគោលនយោបាយអតិប្បរមាសំរាប់អង្គការនិងមណ្ឌលថែទាំកុមារ។

Read More »

សិក្ខាសាលា ស្តីពី កាតព្វកិច្ចសារពើពន្ធ និងប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធ

ដោយមានការស្នើសុំពីបណ្ដាញអង្គការដៃគូលើចំណេះដឹងនៃកាតព្វកិច្ចសារពើពន្ធ អង្គការម្លប់ឫស្សី បានរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី កាតព្វកិច្ចសារពើពន្ធ និងប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ (ToL E-Filing) សមាគម និងអង្គការដៃគូ ចំនួន៤០ ស្ថាប័ន នៅថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងភោជនីយដ្ឋាន ទន្លេបាសាក់២ រាជធានីភ្នំពេញ ក្នុងគោលបំណង៖ បង្កើនការយល់ដឹងដល់បណ្ដាញអង្គការដៃគូ ក្នុងការដាក់ប្រកាសពន្ធលើប្រាក់ចំណូល ការគ្រប់គ្រងប្រព័ន្ធប្រកាសពន្ធ ការបំពេញកាតព្វកិច្ចសារពើពន្ធ និងសិទ្ធិឱ្យបានត្រឹមត្រូវ ព្រមទាំងបន្ថែមការយល់ដឹងអំពីនីតិវិធីនៃការអនុវត្ត និងការលើកលែងពន្ធសម្រាប់ស្ថាប័នដែលមិនរកប្រាក់ចំនេញ។ ក្រោមអធិបតីភាព លោក ប៉ូ ពិសិដ្ឋ អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម នៃអគ្គនាយដ្ឋានពន្ធដារ។

Read More »

ការផ្តល់កញ្ចប់អន្តរាគមន៍ដល់កុមារ រងគ្រោះ និងក្រុមគ្រួសារ

កុមារចំនួន៤នាក់ (ស្រី២) រងផលប៉ះពាល់បញ្ហា កង្វះស្បៀង បន្ទាប់ពីភ្លើងឆេះផ្ទះ ដែលប្រឈមក្នុងស្ថានភាពហានិភ័យនឹងត្រូវការអន្តរាគមន៍ជាបន្ទាន់។ កម្មវិធីការទប់ស្កាត់កុមារបែកចេញពីគ្រួសារ និង ពង្រឹងគ្រួសារ របស់អង្គការម្លប់ឫស្សី បានសហការជាមួយ លោកស្រីប្រធាន គ.ក.ស.ក ស្រុកបវេល រួមជាមួយ អាជ្ញាធរ ភូមិ ឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើការចុះប៉ាន់ប្រមាណ និងផ្តល់កញ្ចប់អន្តរាគមន៍ដល់កុមារ រងគ្រោះ និងក្រុមគ្រួសារ នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣។

Read More »

កិច្ចប្រជុំពិភាក្សាជាមួយ អង្គការយុវសន្តិភាព និងយុវជន

តម្រូវការរបស់ កុមារ និងយុវជន នៅតែមាន ជាពិសេសបំនិនជីវិត និង ការពង្រឹងលើផ្នែកចំនេះជំនាញនិងបទពិសោធន៍  ខេត្តបាត់ដំបង៖ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ អង្គការម្លប់ឫស្សីបានធ្វើការ កសាងទំនាក់ទំនង និងកិច្ចសហការជាមួយ អង្គការយុវសន្តិភាព ក្នុងការរៀបចំ វគ្គបណ្តុះបណ្តាល និង បណ្តាញយុវជនដែលចង់មានការផ្លាស់ប្តូររីកចម្រើន, កសាងសមត្ថភាព, អភិវឌ្ឍន៍ជំនាញ នឹងកិច្ចការស្ម័គ្រចិត្តជួយដល់សហគមន៍ ។ បន្ទាប់ពីកិច្ចប្រជុំជាមួយអង្គការដៃគូរ  អង្គការម្លប់ឫស្សីបានរៀបចំ កិច្ចប្រជុំចំនួនពីរដងក្នុងខែមករា ជាមួយបណ្តាញយុវជន ដើម្បីរៀបចំផែនការក្នុងឆ្នាំ ២០២៣ ព្រមទាំង ប៉ាន់ប្រមាណអំពី តម្រូវការ របស់កុមារ និងយុវជនដែលបានចាកចេញពីមណ្ឌលថែទាំជំនួស។

Read More »

ដៃគូរសហការ

[logo-carousel id=default]