ករណីអន្តរាគមន៍កុមាររងគ្រោះ និងងាយរងគ្រោះខេត្តតាកែវ និង ខេត្តពោធិ៍សាត់

គម្រោងគាំទ្របណ្តាញសុខុមាលភាពកុមារ នៃអង្គការម្លប់ឫស្សី (MRO-Child Welfare Net Work Sector)
(១) កុមារីដ៏កំសត់គ្មានទីពឹង
ក្នុងអំឡុងពេលការរីករាលដាលនៃជម្ងឺកូវីដ១៩ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ មន្ត្រីបង្គោលខេត្តពោធិ៍សាត់បានចុះអន្តរាគមន៍ ជួយដល់កុមារី ដែលកំព្រាឪពុកម្តាយពួកគាត់បានស្លាប់ដោយសារមេរោគអេដស៍ ជំងឺអេដស៍ នាងរស់នៅឯកោ គ្មានទីជម្រក គ្មានអ្នកថែទាំ ដោយមានការចូលរួមពីប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តពោធិ៍សាត់ មេភូមិស្ពានថ្ម គ.ក.ន.ក. សង្កាត់ រលាប បានសម្រេច ទុកដាក់រក្សាកុមារអោយរស់នៅជាមួយមេភូមិបណ្តោះអាសន្ន ដោយរងចាំការអនុវត្តនីតិវិធី ការទុកដាក់កុមារតាមការថែទាំជំនួសបន្ត។

(២)នៅថ្ងៃដដែល ខេត្តតាកែវ ក្នុងថ្ងៃដដែលមន្ត្រីបង្គោលខេត្តបានសហការជាមួយ គ.ក.ន.ក. ឃុំចំបក់ ស្រុកបាទី ចុះអន្តរាគមន៍ ជួយសង្គ្រោះកុមាររងគ្រោះ និងងាយរងគ្រោះចំនួន៦នាក់ ស្រី៣នាក់ ក្នុងចំណោមចំនួន២គ្រួសារ ដែលកំពុងប្រឈមនឹងកង្វះស្បៀងអាហារ និងត្រូវការជំនួយស្បៀងអាហារចាំបាច់បន្ទាន់។ គម្រោងគាំទ្របណ្តាញសុខុមាលភាពកុមារ នៃអង្គការម្លប់ឫស្សី បានចូលរួមសហការនិងសម្របសម្រួលពីចម្ងាយតាម (online) និងគាំទ្រស្បៀងអាហារ សម្ភារៈអនាម័យ សម្ភារៈដំណេក ក្នុងការជួយគាំទ្រសេវាថែទាំកុមារ សមស្របដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន។

Leave a Reply

Your email address will not be published. Required fields are marked *