កិច្ចប្រជុំសហការរបស់អង្គការបណ្តាញដៃគូ និងការរៀបចំផែនការឆ្នាំ២០២៣

នៅថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២៣
អង្គការម្លប់ឫស្សីបានរៀបចំកិច្ចប្រជុំបណ្ដាញអង្គការដៃគូ ស្ដីពី “កិច្ចប្រជុំសហការរបស់អង្គការបណ្តាញដៃគូ និងការរៀបចំផែនការឆ្នាំ២០២៣” នៅទីតាំង ភោជនីយដ្ឋាន កាហ្វេខាល់ឆឺរ រាជធានីភ្នំពេញ ដោយមានបណ្ដាញអង្គការដៃគូចំនួន១៥ ស្ថាប័នបានចូលរួម។ កិច្ចប្រជុំនេះទទួលបាននូវលទ្ធផលតាមការរំពឹងទុកដោយបាន កំណត់គោលបំណងរួមគ្នាលើបណ្ដាញក្រុមស្នូលនៃស្ថាប័នថែទាំជំនួស ដោយមាន ផែនការសកម្មភាពប្រជុំឆ្នាំ២០២៣ កំណត់ច្បាស់លើសមាជិកក្នុងការផ្លាស់ប្ដូរវេនលើការសម្របសម្រួលកម្មវិធីប្រជុំប្រចាំខែ ព្រមទាំងបានចែករំលែកនូវបញ្ហាក្នុងការអនុវត្តកម្មវិធីថែទាំជំនួស និងមានការចូលរួមចែករំលែក ដើម្បីរកដំណោះស្រាយរួមក្នុងអង្គប្រជុំ។

Leave a Reply

Your email address will not be published. Required fields are marked *