ស្ថិតក្នុងស្ថានភាពដ៏លំបាក ក្នុងដំណាក់កាលបិទខ្ទប់ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុង ប្រទេសកម្ពុជា ដែលកាលៈទេសៈនេះបុគ្គលិកមិនអាចចុះធ្វើការបាន ដោយគោរពគោលការណ៍ និងអនុសាសនានា របស់រាជរដ្ឋាភិបាល។
នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ គម្រោងបណ្តាញសុខុមាលភាពកុមារ នៃអង្គការម្លប់ឫស្សី បានសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធ និងយុវនីតិសម្បទា រៀបចំកិច្ចប្រជុំ តាមប្រព័ន្ធ online ជាមួយមន្ត្រីបង្គោលរាជធានីខេត្តទាំង៦ក្នុងគោលបំណង រៀបចំផែនការអនុវត្តសកម្មភាព ប្រើប្រាសវិធីសាស្រ្ត និងបច្ចេកទេសនានា ក្នុងការដោះស្រាយជួយដល់កុមាររងគ្រោះ និងងាយរងគ្រោះ (OVC) ឱ្យបានទាន់ពេលវេលា ដោយមានការគាំទ្របច្ចេកទេស ធនធានថវិកា ធ្វើតាមប្រព័ន្ធ online ជួយដល់អាជ្ញាធរថ្នាក់ខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់សេវាតម្រូវការចាំបាច់ ជួយកុមារ ដែលមានសមាសភាពចូលរួមសរុប ១៣នាក់ ស្រី១នាក់។ ទោះជាសកម្មភាពនេះ កំពុងស្ថិតនៅក្នុងស្ថានភាពរងគ្រោះធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ នេះក៏ដោយ ក៏ក្រុមការងារពួកយើងនៅតែអាចបន្តដំណើរការជួយដល់កុមាររងគ្រោះ និងងាយរងគ្រោះទាំងនោះបានដូចក្នុងស្ថានភាពធម្មតាដែរ ដោយការអនុវត្តតាមរយៈប្រព័ន្ធ online មានកិច្ចសហប្រតិបត្តិការជាមួយជាអាជ្ញាធរពាក់ព័ន្ធ និងដៃគូផ្សេងទៀត ដើម្បីផ្តល់នូវឧត្តមប្រយោជន៍របស់កុមារ។