ការចែករំលែកពីផែនការសកម្មភាពរបស់ក្រុមយុវជនសម្រាប់ឆ្នាំ២០២៣

យុវជនចាកចេញពីមណ្ឌល (Careleaver) ៣នាក់ ដែលជាសមាជិកភាពនៃ “ក្រុមនាងបៃតង” បានធ្វើបទបង្ហាញ និងចែករំលែកពី ផែនការសកម្មភាពរបស់ក្រុមពួកគាត់សម្រាប់ឆ្នាំ២០២៣ ដល់បុគ្គលិកអង្គការម្លប់ឫស្សី និងអង្គការអ្នកម្ដាយជួយដល់ជនក្រីក្រនៅកម្ពុជា នៅថ្ងៃអង្គារ ២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានអ្នកចូលរួម ១៤នាក់ នៅការិយាល័យអង្គការម្លប់ឫស្សី រាជធានីភ្នំពេញ ដោយផ្ដោតលើបរិស្ថានល្អផ្សារភ្ជាប់នឹងកីឡាដើម្បីសុខភាព ជាមួយនឹងគោលបំណង ការគ្រប់គ្រងសំរាម កាត់បន្ថយសម្រាមផ្លាស់ស្ទិច និងការបង្កើតទម្លាប់បរិស្ថានស្អាត មុនពេល អំឡុងពេល និងក្រោយពេលលេងកីឡារួច។ ក្រុមនាងបៃតង គឺជាក្រុមដែលមានសមាជិក៧នាក់ បង្កើតឡើងដោយយុវជនចាកចេញពីមណ្ឌល ធ្វើការស្មគ្រចិត្តផ្ដួចផ្ដើមគំនិតរបស់ខ្លួនជាក្រុមក្នុងឆន្ទៈស្រលាញ់បរិស្ថាន ដើម្បីផ្សព្វផ្សាយទៅកាន់កុមារ និងយុវជនអោយមានការចូលរួមក្នុងការកាត់បន្ថយសម្រាម។ ក្រុមនាងបៃតង បានបញ្ជៀបការយល់ដឹងអំពីបញ្ហាសម្រាមតាមរយៈ Soccer Club។ កុមារ និងយុវជន សហកគមន៍ចំនួន ១០ក្រុម ដែលមានចំនួន៤០នាក់បាន ទទួលបាននូវការណែនាំ មិនអោយប្រើប្រាប់ដបទឹកប្លាស្ទិកមក តារាងបាល តែពួកគេអនុញ្ញាតិអោយយកដបទឹកដែលអាចដាក់ទឹកបានទៀត  មុនពេលចាប់ផ្តើមលេង បាល។ សមាជិក នាងបៃតងបានប្រើប្រាស់នូវ បដារផ្សព្វផ្សាយ និងវីដេអូឃ្លីប ដើម្បីលើកកម្ពស់ការថែរក្សាបរិស្ថាន ដែលរៀបរាប់អំពីអ្វីជាបរិស្ថាន របៀបចូលរួមថែរក្សាបរិស្ថាន។

Leave a Reply

Your email address will not be published. Required fields are marked *