សេវាកម្មរបស់យើង

ការងាររបស់អង្គការម្លប់ឬស្សីផ្តោតសំខាន់ទៅលើតម្រូវការរបស់ដៃគូពាក់ព័ន្ធ និងចង់ឃើញការផ្លាស់ប្តូរអាកប្បកិរិយា ឥរិយាបថ និងទំនាក់ទំនងរបស់ពួកគាត់។ អង្គការម្លប់ឫស្សីមានដៃគូពាក់ព័ន្ធចំនួន ៥ យើងធ្វើការជាដៃគូរសហការ យើងផ្តល់សេវាកម្ម និងការគាំទ្រដល់គាត់។ យើងយល់ថា ការផ្តល់សេវាកម្មក្នុងភាពជាដៃគូជាមួយដៃគូពាក់ព័ន្ធ គឺជាយុទ្ធសាស្រ្តដ៏ល្អដើម្បីធានានូវកម្រិតខ្ពស់នៃភាពជាម្ចាស់ការ និងការចូលរួមបង្កើតឲ្យមានការផ្លាស់ប្តូរនេះ។ សេកម្មដែលអង្គការម្លប់ឫស្សីផ្តល់ជូនដល់ដៃគូរពាក់ព័ន្ធរួមមាន៖

  • ផ្តល់កិច្ចសហការ និងការគាំទ្រដល់អាជ្ញាធរសំខាន់ៗ និងគ្រប់កំរិត នៅគ្រប់សកម្មភាព ដើម្បីបន្តការលើកកម្ពស់ការផ្លាស់ប្តូរអាកប្បកិរិយា និងឥរិយាបថឆ្ពោះទៅសម្រេចនូវរាល់គោលនយោបាយដើម្បីផលប្រយោជន៍ដ៏ឧត្តុងឧត្តមរបស់កុមារ។
  • បណ្តុះបណ្តាល គាំទ្រ និង ជួយផ្គត់ផ្គង់នូវមធ្យោបាយដល់យុវជនដែលរស់នៅក្នុងមណ្ឌលថែទាំ និង យុវជនដែលចេញពីមណ្ឌលថែទាំ ដើម្បីអោយគេមានលទ្ធភាពធ្វើសេចក្តីសម្រេចចិត្តជាមួយនឹងព័ត៌មានត្រឹមត្រូវសម្រាប់ជីវិតផ្ទាល់ខ្លួនរបស់គេ។ ជួយគេដើម្បីអោយគេ អាចកំណត់ពីតម្រូវការ (រួម) របស់ខ្លួន និងចេះស្វែងរកសេវាសមស្រប ចេះជួយគ្នាទៅវិញទៅមក និងបន្តមានសុវត្ថិភាពខណៈដែលគេផ្លាស់ប្តូរទៅរកជីវិតរស់នៅបែបមនុស្សធំនៅក្នុងសហគមន៍។ ផ្តល់ជំនឿចិត្តដល់គេថា ការផ្លាស់ប្តូរពិតជាអាចធ្វើទៅបាន។
  • បណ្តុះបណ្តាល និង គាំទ្រនូវជំនួយបច្ចេកទេសដើម្បីអោយ អ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារយល់ដឹងកាន់តែច្បាស់នូវគោលនយោបាយថែទាំជំនួស បថដ្ឋានអប្បរមានៃការថែទាំជំនួស និង និតិវិធីនៃការធ្វើសមាហរណកម្មកុមារប្រកបដោយសុវត្ថភាព។ ជួយសម្របសម្រួលដើម្បីអោយ អ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារសហការកាន់តែល្អជាមួយមន្ត្រីក្រសួង សអក និងអង្គការក្រៅរដ្ឋាភិបាលជាដៃគូ ដើម្បីធ្វើសមាហរណកម្មកុមារទៅក្នុងសហគមន៍វិញយ៉ាងសមរម្យ និងផ្តល់អាទិភាពទៅលើការថែទាំកុមារនៅតាមសហគមន៍។
  • បណ្តុះបណ្តាល គាំទ្រ និង ផ្តល់សេវាកម្មជាជំនួយបច្ចេកទេសដល់គ្រួសារនៅក្នុងសហគមន៍ដែលផ្តល់នូវការថែទាំកូនចិញ្ចឹមសង្គ្រោះបន្ទាន់ដល់កុមារមិនមែនជាសាច់ញាតិរបស់ខ្លួន។ សេវាកម្មនេះនឹងត្រូវបានផ្តល់ជូនដោយបុគ្គលិកសង្គមកិច្ចនៃអង្គការម្លប់ឫស្សីដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ និងអនុវត្តនីតិវិធីបានល្អបំផុត។
  • បណ្តុះបណ្តាល និងគាំទ្រ ដល់សមាជិកសំខាន់ៗនៅក្នុងសហគមន៍ដើម្បីអោយគាត់អាចដើរតួនាទីគំរូក្នុងការអនុវត្តគោលនយោបាយស្តីពីការថែទាំជំនួស មានសុទិដ្ឋិនិយមគាំទ្រការធ្វើសមាហរណកម្មកុមារ និងយុវជនចេញពីមណ្ឌលថែទាំកុមារកំព្រាទៅក្នុងសហគមន៍វិញ និងអាចប្រើប្រាស់ដំណើរការឆ្លុះបញ្ចាំងពីសកម្មភាពយ៉ាងប្រុងប្រយ័ត្ននៅកម្រិតខ្ពស់នៃការចូលរួម ការផ្តួចផ្តើមគំនិតគ្រប់គ្រងស្ថិរភាព  និងសន្តិសុខផ្ទាល់ខ្លួនរបស់គាត់។