កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងកែសម្រួលឡើងវិញនៃគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ ឆ្នាំ២០០៦

ថ្ងៃអង្គារ ១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ អង្គការម្លប់ឫស្សី បានចូលរួមផ្តល់ធាតុចូលក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងកែសម្រួលឡើងវិញនៃ គោលនយោបាយស្ដីពីការថែទាំជំនួសចំពោះកុមារ ឆ្នាំ២០០៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច និងមានសមាសភាពចូលរួម៖ តំណាងក្រសួងស.អ.យ ក្រសួងមហាផ្ទៃ ក្រសួងធម្មការ និងសាសនា ក្រសួងកិច្ចការនារី ក្រសួងកាងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា អង្គការដៃគូជាតិ អន្តរជាតិ លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងមន្រ្ដី នៃនាយកដ្ឋានកិច្ចការពារកុមារសរុប ៣៧នាក់ (ស្រី១២នាក់)ដែលគាំទ្រដោយអង្គការយូនីសេហ្វ។

កិច្ចប្រជុំនេះមានគោលបំណង៖
១.ពិគ្រោះយោលប់ជាមួយអ្នកពាក់ព័ន្ធ លើខ្លឹមសារនៃសេចក្ដីព្រាងកែសម្រួលឡើងវិញនូវគោលនយោបាយស្ដីពីការថែទាំជំនួសចំពោះកុមារឆ្នាំ២០០៦។
២.ធានាថា ខ្លឹមសារគោលនយោបាយស្ដីពីការថែទាំជំនួសចំពោះកុមារឆ្នាំ២០០៦ ដែលត្រូវបានកែសម្រួលនេះស្របតាមបរិបទជាតិ និងអន្ដរជាតិ រួមទាំងគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិ ស្ដីពីការថែទាំជំនួសចំពោះកុមារឆ្នាំ២០០៩និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល ប្រទេសកម្ពុជាផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *