សូមថ្លែងអំណរគុណដ៍ជ្រៀលជ្រៅដោយស្មោះសចំពោះ បងស្រី Sharron Catton និង បងស្រី Gillian Bird

ក្នុងនាមបុគ្គលិកម្លប់ឫស្សីទាំងអស់សូមថ្លែងអំណរគុណដ៍ជ្រៀលជ្រៅដោយស្មោះសចំពោះ បងស្រី Sharron Catton និង បងស្រី Gillian Bird អ្នកទាំងពីរគឺជាផ្នែកកណ្តាលនៃក្រុមការងាររបស់យើង នៅក្នុងអង្គការម្លប់ឫស្សី ដែលជាដៃគូសហការដ៍ល្អជាអ្នកគាំទ្រ ជាអ្នកណែនាំ និង ជាទីប្រក្សាដែលមានជំនាញចំណេះដឹង រួមទាំងបទពិសោធន៍កដោយយកចិត្តទុកដាក់និងផ្តល់សេចក្តីស្រលាញ់ ។

អង្គការម្លប់ឫស្សីមិនអាចរៀបរាប់អស់នូវពាក្យអរគុណគ្រប់យ៉ាងដល់អ្នកទាំងពីរអស់នោះទេ សម្រាប់សេចក្តីស្រឡាញ់ការគាំទ្រដោយគ្មានលក្ខខណ្ឌនិងជាពិសេសមិនត្រឹមតែជាទីប្រឹក្សារបស់យើងប៉ុណ្ណោះទេ ថែមទាំងអ្នកទាំងពីរដូចជាម្តាយចំពោះយើងទាំងអស់គ្នាដែរ ។ យើងមានកាតព្វកិច្ចយ៉ាងជ្រាលជ្រៅហើយយើងសូមកោតសរសើរចំពោះវត្តមានរបស់អ្នកដោយមិនគិតពីពេលវេលា សូមអរគុណចំពោះអ្វីៗគ្រប់យ៉ាងដែលអ្នកបានរួមចំណែកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លើសពីនេះទៅទៀតអ្នកទាំងពីរបានរួមចំណែកនាំមកនូវផលវិជ្ជមានគួរឱ្យភ្ញាក់ផ្អើលនៅក្នុងជីវិតរបស់កុមារកំព្រានិងកុមារងាយរងគ្រោះជាច្រើននិងគ្រួសាររបស់ពួកគេ។ អង្គការម្លប់ឫស្សីទន្ទឹងរង់ចាំធ្វើការរួមគ្នាជាមួយអ្នកទាំងពីរប្រសិនបើ MRO មានឱកាសច្រើនជាងនេះនាពេលអនាគតសូមចូលរួមផ្តល់កម្លាំងដល់ពួកយើងដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់និងសរសើរព្រះនាមរបស់ទ្រង់តាមរយៈការផ្លាស់ប្តូរជីវិតរបស់កុមារកំព្រានិងកុមារងាយរងគ្រោះនៅកម្ពុជា។ យើងមិនភ្លេចនូវពេលវេលារបស់អ្នកទាំងពីរបានចូលរួមចំណែកជាមួយយើងឡើយ​ ៕

Leave a Reply

Your email address will not be published. Required fields are marked *